ធនាគារពិភពលោក (WB) បង្កើនការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២១នេះ ពី៨.១% ដល់ ៨.៥% (មានវីដេអូ)
ចិន៖ ធនាគារពិភពលោក (WB) ថ្មីៗនេះ បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នៅក្នុងឆ្នាំ២០២១នេះ ពី៨.១ ភាគរយ ដល់ ៨.៥ភាគរយ ហើយបាននិយាយពីការងើបឡើងវិញយ៉ាងពេញលេញ តម្រូវអោយមានវឌ្ឍនភាពក្នុងការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ។
ការព្យាករណ៍របស់ធនាគារពិភពលោកលើកនេះ មានការកើនឡើងជាងរបាយការណ៍មួយនៅក្នុងខែមេសាកន្លងទៅ ដែលបាននិយាយថា ចិន និងវៀតណាម គឺជាសេដ្ឋកិច្ចអាស៊ីបូព៌ាតែមួយគត់ ដែលសម្រេចបាននូវការស្តារសេដ្ឋកិច្ចឡើងវិញក្នុងឆ្នាំ២០២០ ជាមួយនឹងទិន្នផលត្រឡប់មកវិញខ្ពស់ជាងកម្រិតមុនជំងឺរាតត្បាត ។
បើតាមធនាគារពិភពលោក (WB) កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ទំនងជានឹងថយចុះមកនៅត្រឹម៥.៤ភាគរយនៅឆ្នាំក្រោយ (ឆ្នាំ២០២២) ដោយសារការស្ទុះងើបឡើងវិញ ពីការធ្លាក់ចុះ និងសកម្មភាពពិភពលោកបានវិលត្រលប់ទៅធម្មតាវិញ ៕ ប្រភព៖ CNA
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។