Samsung ព្យាករណ៍ថា ប្រាក់ចំណេញប្រតិបត្តិការនៅត្រីមាសទី២ ឆ្នាំ២០២១នេះ នឹងកើនឡើង៥៣.៤ភាគរយ (មានវីដេអូ)
កូរ៉េខាងត្បូង៖ ក្រុមហ៊ុន Samsung Electronics បានព្យាករណ៍ថា ប្រាក់ចំណេញប្រតិបត្តិការនៅត្រីមាសទី២ឆ្នាំ២០២១របស់ខ្លួន នឹងកើនឡើង ៥៣.៣៧ភាគរយ ដោយសារតម្លៃបន្ទះឈីប និង ប្រតិបត្តិការបានបន្តនៅរោងចក្រសំខាន់របស់អាមេរិក ក្រោយបិទដំណើរការជាបណ្តោះអាសន្ន ។
ការព្យាកររបស់ក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតរបស់ពិភពលោកមួយនេះ បានកើនលើសការព្យាកររបស់ក្រុមអ្នកវិភាគអំពីប្រាក់ចំណេញ គឺកើនឡើង៣៨ភាគរយសម្រាប់ក្រុមហ៊ុន ក្នុងត្រីមាសទី២ ឆ្នាំ២០២១នេះ ។
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះ បាននិយាយនៅក្នុងការប៉ាន់ស្មានប្រាក់ចំណូលថា ខ្លួនរំពឹងថា ប្រាក់ចំណេញប្រតិបត្តិការប្រមាណ១២.៥ទ្រីលានវ៉ុន ឬស្មើនឹង១១ពាន់លានដុល្លារសម្រាប់ខែមេសា ដល់ខែមិថុនា នឹងកើនឡើងពី ៨.១៥ ទ្រីលានវ៉ុនកាលពីឆ្នាំមុន ៕ ប្រភព៖ AFP
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។