ក្រោយចាញ់ វិសាខា នៅសប្តាហ៍ទី៣ ក្នុងលីគកំពូលកម្ពុជា ជំនួយការគ្រូបង្វឹកក្រុមសូលទីឡូអង្គរ នឹងបង្កើនការហ្វឹកហាត់ សម្រាប់ត្រៀមការប្រកួតបន្ទាប់

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាប់ពីប្រកួតចាញ់ម្ចាស់ផ្ទះវិសាខា នៃការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា សប្តាហ៍ទី៣ ជើងទី១ ក្នុងលទ្ធផល ៧ទល់១ កាលពីរថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០កន្លងទៅ លោកគ្រូ អ៊ុក សារ៉េត ជំនួយការគ្រូបង្វឹក ក្លឹបបាល់ទាត់ សូលទីឡូអង្គរបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ថា ក្នុងការប្រកួតលើកនេះលោកមានការព្រួយបារម្មណ៍ខ្លះៗ សម្រាប់កូនក្រុមគឺពួកគេធ្វើបានល្អហើយ បន្តែឱកាសមិនអំណោយផលដូចអ្វីដែលបានគ្រោងទុក ។

លោកបន្តថា ក្នុងវគ្គខ្លះយើងប្រកួតត្រូវប្រើកម្លាំងរួមផ្អែកជាក្រុម នៅពេលយើងទទួលបាន១គ្រាប់នាំមុខហើយ តែបែរជាយើងភ្លេចខ្លួចថាត្រូវបន្តរកគ្រាប់បាល់បន្ថែមទៀត ជាហេតុដែលធ្វើអោយសត្រូវមានឱកាសវាយបក ដោយមិនអាចតដៃបានវិញ ។ បន្ទាប់ពីបរាជ័យក្នុងជំនួបនេះរួចមកលោកបានបង្ហើបថា នឹងផ្លាស់ប្តូទម្រង់លេង នឹងព្យាយាមបង្កើនការហ្វឹកហាត់បន្ថែមទៀតដល់កូនក្រុមសម្រាប់ត្រៀមការប្រកួតបន្ទាប់ ។
ក្នុងនោះដែលអ្នកចាត់ការទូទៅលោក COLUM CURTS គ្រូបង្វឹកវិសាខា ក៏បានលើកឡើងថា «សម្រាប់ការប្រកួតនេះ លោកពិតជាសរសើរទៅកូនក្រុមដែលបានព្យាយាមធ្វើបានល្អ» បើទោះបីជាត្រូវក្រុមសូលទីឡូអង្គរ ស៊ុតគ្រាប់នាំមុខមុន ១គ្រាប់ក៏ដោយ។

សូមបញ្ជាក់ថា ក្រុមបាល់ទាត់វិសាខា បានយកឈ្នះក្រុមសូលទីឡូអង្គរ ក្នុងលទ្ធផល ៧-១ នៃការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា សប្តាហ៍ទី៣ ជើងទី១ ហើយគ្រាប់ជ័យជម្នះ រកបានដោយកីឡាករឆ្នើមទាំង ៦រូប ដោយមានខ្សែប្រយុទ្ធ រឹង ប៊ុនហៀង រកបាន ២គ្រាប់ម្នាក់ឯង បន្ទាប់ពីក្រុមសូលទីឡូអង្គរបានធ្វើការនាំមុខមុននៅតង់ទី១ ។
សម្រាប់លទ្ធផល ៧ទល់១ នេះបានធ្វើឲ្យវិសាខា ឡើងទៅឈរលេខរៀងទី៤ ក្នុងតារាងពិន្ទុបណ្តោះអាសន្ន ដោយមាន ៦ពិន្ទុ ក្នុងចំណោម ៣ប្រកួត គ្រាដែលក្រុមសូលទីឡូអង្គរ នៅមិនទាន់ទទួលបានជ័យជម្នះនោះទេ និងបន្តឈរបាតតារាងគ្មានពិន្ទុរាប់ដដែល៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner