ការឆ្លងថ្មីនៃវីរុសកូវីដ-១៩ ក្នុងប្រទេសអាស៊ានទាំង១០ កើនឡើងដល់ចំនួន ៦ម៉ឺន​ ៥ពាន់ ១០១ករណី និងការស្លាប់ថ្មីមានចំនួន ១ពាន់ ៣៤២នាក់

អត្ថបទដោយ៖
ធី ដា

ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៩គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, និងប្រទេសឡាវ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, វៀតណាម, និងប្រទេសកម្ពុជា។

ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៣ម៉ឺន៨ពាន់៣៩១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២លាន៤១ម៉ឺន៧ពាន់៧៨៨ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន៨៥២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦ម៉ឺន៣ពាន់៧៦០ករណី។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។

ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន៨ពាន់៨៦៨ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៨០ម៉ឺន៨ពាន់៦៥៨ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន១៣៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥ពាន់៩០៣នាក់។
នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៥ពាន់៤៨៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៤៥ម៉ឺន៥៨៥ករណី។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន១៩១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៥ពាន់៦៥០នាក់។

ប្រទេសថៃមានការឆ្លងថ្មីចំនួន៧ពាន់៥៨ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣០ម៉ឺន៨ពាន់២៣០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៧៥ករណីដែលនាំឲ្យការស្លាប់សារុបមានចំនួន២ពាន់៤៦២ករណី។ ប្រទេសមីយ៉ាន់ម៉ានមានការឆ្លងថ្មីចំនួន៣ពាន់៩៤៧ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១៧ម៉ឺន៥ពាន់៩២៣ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៥៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ពាន់៥៧០នាក់។

ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន១៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន២ពាន់៦៦៨ករណី។
ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៩៥៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥ម៉ឺន៨ពាន់៥៧ករណី។ ចំណែកការស្លាប់ថ្មី២៧ដែលនាំឲ្យការស្លាប់សារុបមានចំនួន៨២៥នាក់។

ប្រទេសវៀតណាមមានការឆ្លងថ្មី៣១៤ករណីដែលនាំឲ្យការឆ្លងសារុបចំនួន២ម៉ឺន៣ពាន់៣៨៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១០២នាក់។ ប្រទេសឡាវមានការឆ្លងថ្មីចំនួន៦៩ករណីដែលនាំឲ្យការឆ្លងសារុបចំនួន២ពាន់៤៦៩ករណី។

ប្រទេសដែលមិនរងការឆ្លងថ្មីនោះគឺប្រទេសប្រុយណេ។ គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៥លាន៣១ម៉ឺន៣ពាន់២៩ករណី, និងការស្លាប់មាន១០ម៉ឺន២ពាន់៣១៤នាក់។ បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៨៥លានករណី, និងការស្លាប់មានជាង៤លាននាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner