តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅសហរដ្ឋអាមេរិកកើនឡើងដល់១០០ករណី ក្នុងនោះ០៦នាក់បានស្លាប់

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាមេរិក៖ តួលេខសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងសហរដ្ឋអាមេរិកបានកើនឡើងដល់១០០ករណីក្នុងរដ្ឋចំនួន ១៤ ដែលភាគច្រើនជារដ្ឋ ស្ថិតនៅបណ្តោយឆ្នេរភាគខាងលិច ក្នុងនោះរួមមាន វ៉ាស៊ីនតោន អូរ៉េហ្គន និង កាលីហ្វរញ៉ា ។

ទន្ទឹមនឹងការកើនឡើងនៃចំនួនអ្នកឆ្លងសរុបខាងលើ ក៏មានអ្នកឆ្លងជម្ងឺរលាកសួតដ៏កាចសាហាវមួយនេះ រហូតដល់ទៅ០៦នាក់ផងដែរបានបាត់បង់ជីវិត បន្ទាប់ពីអ្នកជំងឺ០៤នាក់បន្ថែមទៀតបានស្លាប់ កាលពីថ្ងៃទី០២ ខែមិនា ឆ្នាំ២០២០ ។

បច្ចុប្បន្នអ្វីដែលសហរដ្ឋអាមេរិកកំពុងតែធ្វើខ្លាំងបំផុតនោះ គឺពិនិត្យអ្នកដំណើរមកពីបណ្តាប្រទេស ដែលមានករណីឆ្លងវីរុស COVID-19 ខ្លាំងជាងគេបន្ទាប់ពីចិន ក្នុងនោះមានដូចជា កូរ៉េខាងត្បូង និង អ៊ីតាលីជាដើម តាមរយៈជើងហោះហើរនានាដែលសំដៅមកសហរដ្ឋអាមេរិក ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner