ចំនួនអ្នកឆ្លងវីរុស COVID-19 សរុបកើនជាង២.០០០ករណីនៅអ៊ីតាលី ក្នុងនោះមានមនុស្ស៥២នាក់ស្លាប់
អត្ថបទដោយ៖
Kien Sereyvuth
អ៊ីតាលី៖ តួលេខសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅប្រទេសអ៊ីតាលី បានបន្តកើនឡើងដល់ជាង២.០០០ករណី ខណៈមនុស្ស៥២នាក់បានស្លាប់ ហើយបើតាមទីភ្នាក់ងារការពារស៊ីវិលនោះ ចំនួនសរុបនៃអ្នកឆ្លងជំងឺរលាកសួតនេះកើន ដល់២.០៣៦នាក់ ក្នុងនោះ១៤៩នាក់បានព្យាបាលឲ្យជាសះស្បើយឡើងវិញ ។

តំបន់ដែលរងគ្រោះខ្លាំងជាងគេនោះ ភាគច្រើនស្ថិតនៅតំបន់ភាគខាងជើងនៃប្រទេសអ៊ីតាលី មានដូចជាតំបន់ឡុមបាឌី និងតំបន់វែណេតូ ព្រោះគ្រាន់តែតំបន់ឡុមបាឌី ដែលស្ថិតនៅជុំវិញទីក្រុងហិរញ្ញវត្ថុរបស់អ៊ីតាលីវែនីសតែឯងប៉ុណ្ណោះ មានជនរងគ្រោះដល់បាត់បង់ជីវិតរហូតដល់៣៨នាក់ ។

សូមជម្រាបថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅអ៊ីតាលី ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែសម្រាប់ថ្ងៃទី០២ ខែមិនានេះ គឺជាចំនួនខ្ពស់បំផុតបើរាប់ចាប់តាំងពី១០ថ្ងៃមុន ដែលប្រទេសនេះ បានចាប់ផ្តើមទទួលរងការវាយប្រហារពីជម្ងឺរលាកសួតដ៏សាហាវនេះ ៕ធ.ដ
