ប្រទេសចិនបន្តផ្តល់ឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត ក្នុងពេលដែលកម្ពុជា នៅតែបន្តការផ្ទុះឆ្លងខ្លាំង (Video Inside)

ប្រទេសចិនបានផ្តល់ម៉ាស៊ីនអុកស៊ីហ្សែនចំនួន៣០០គ្រឿង និងបរិក្ខារវេជ្ជសាស្ត្រទប់ស្កាត់កូវីដជាច្រើនមកក្រ សួងសុខាភិបាល ក្នុងស្ថានភាពដែលការផ្ទុះឆ្លងរាតត្បាតកំពុងតែកើនឡើងជាមួយនឹងមានមនុស្សស្លាប់ច្រើន នាក់រៀងរាល់ថ្ងៃ។

ឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត ប្រឆាំងនឹងជំងឺកូវីដ-១៩ ជាជំនួយរបស់មូលនិធិ GX នៃរដ្ឋាភិ បាលសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់មកកម្ពុជានៅថ្ងៃទី៧កក្កដា ក្នុងពិធីមួយតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង និងឯកអគ្គរដ្ឋទូតចិន លោកវ៉ាង វិនធៀន។ អនុប្រធានគណៈកម្មាធិការជាតិនៃក្រុមប្រឹក្សានយោបាយប្រជាជនចិន លឿង ជុន យីង បានអញ្ជើញចូលក្នុង កម្មវិធីប្រគល់និងទទួលនោះផងដែរ។

សម្ភារៈដែលបានប្រគល់មកក្រសួងសុខាភិបាល កម្ពុជារួមមានម៉ាស៊ីនអុកស៊ីហ្សែន ចំនួន៣០០គ្រឿង, ម៉ាស់វះកាត់ ចំនួន១លានម៉ាស់, អាវបំពង់ចំនួន ៣ម៉ឺនអាវ, ស្រោមដៃចំនួន ១៦ម៉ឺនគូ, វ៉ែនតាសុវត្ថិភាពចំនួន ១ម៉ឺន និង របាំងមុខ ចំនួន ១១ម៉ឺន។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner