រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើមនុស្ស បានចំនួន៤ម៉ឺន៦ពាន់៨០៤នាក់ (Video Inside)

ចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន៤ម៉ឺន៦ពាន់៨០៤នាក់ដែលនាំ ឲ្យចំនួនអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេសកម្ពុជាបានកើនឡើង៤លាន៧សែន១ពាន់២៥៥នាក់។

ចំនួននេះ គឺស្មើនឹងជាង៤៧ភាគរយនៃតួលេខចាក់លើពលរដ្ឋចំនួន១០លាននាក់ទូទាំងប្រទេស, ក្នុងនោះអ្នកបាន ចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន៣លាន៤សែន៤ម៉ឺន៩៣០នាក់។ យុទ្ធនាការចាក់វ៉ាក់សាំងក្រោយការបញ្ចប់ ក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាល, បានបន្តធ្វើនៅតាមខេត្តគោលដៅដទៃទៀតយ៉ាងហោចចំនួន៦នាពេល នេះ។

របាយការណ៍ក្រសួង ការពារជាតិថ្ងៃនេះ បានឲ្យដឹង ថាការចាក់ដោយក្រុមគ្រួពេទ្យ យោធានៅក្នុងខេត្ត គោលដៅចំនួន៦គឺខេត្តតាកែវ, កំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង កំពង់ចាម និងស្វាយរៀង បានចំនួន មនុស្ស៦៦ម៉ឺន៧ពាន់៤២៥នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner