ម៉ាឡេស៊ីសង្ស័យថា អតីតឧបនាយករដ្ឋមន្ត្រីម្នាក់ឆ្លងជំងឺកូវិត១៩

ក្រសួងសុខាភិបាលម៉ាឡេស៊ីបានឱ្យដឹង កាលពីថ្ងៃចន្ទម្សិលមិញថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតចំពោះព័ត៌មានដែលអះអាងថាអតីតរដ្ឋមន្ត្រីម្នាក់ និងអតីតឧបនាយករដ្ឋមន្ត្រី ម្នាក់ទៀត ទំនងជាបានឆ្លង និងធ្លាប់បានទាក់ទងដោយផ្ទាល់ជាមួយអ្នកជំងឺ COVID-19 ម្នាក់ កំឡុងចូលរួមក្នុងព្រឹត្តិការណ៍មួយ កាលពីសប្ដាហ៍មុន។

ជាមួយគ្នានេះ នាយកម្នាក់នៅអាជ្ញាធរអភិវឌ្ឍជនបទនៃប្រទេសម៉ាឡេស៊ីត្រូវបានរកឃើញថា បានផ្ទុកជំងឺកូវិត១៩នេះ ជាការបន្ថែមករណីថ្មីមួយទៀតសម្រាប់ប្រទេសនេះ។ ថ្មីៗនេះ មានការផ្សាយថា មន្ត្រីជាន់ខ្ពស់ ពីរនាក់ ម្នាក់ជាអតីតរដ្ឋមន្ត្រី និងម្នាក់ទៀត ជាអតីតឧបនាយករដ្ឋមន្ត្រី ធ្លាប់បានទាក់ទងជាមួយអ្នកជំងឺ COVID-19 ម្នាក់ ដែលជាករណីឆ្លងទី២៦ កំឡុងចូលរួមក្នុងព្រឹត្តិការណ៍ មួយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។

សេចក្ដីថ្លែងការណ៍ដដែល មិនបានបញ្ជាក់ពីអត្តសញ្ញាណមន្ត្រីជាន់ខ្ពស់ទាំងពីរនាក់នោះទេ ប៉ុន្តែអតីតរដ្ឋមន្ត្រីម្នាក់មកពីគណបក្ស Bersatu បានប្រាប់សារព័ត៌មាន Bernama ថា រូបលោកបានធ្វើតេស្ដរក COVID-19 ដោយលទ្ធផលបង្ហាញថា «អវិជ្ជមាន»។ ចំណែក ឯ អតីតឧបនាយករដ្ឋមន្ត្រីម្នាក់ ក៏បានអះអាងដែរថាលទ្ធផលនៃការធ្វើតេស្តរបស់ លោកនឹងរួចរាល់ នៅថ្ងៃពុធសប្ដាហ៍នេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner