អ៊ីរ៉ង់ស្លាប់មន្ត្រីជាន់ខ្ពស់ម្នាក់ទៀត ដោយសារកូវិត១៩

មន្ត្រីជាន់ខ្ពស់ម្នាក់ទៀតរបស់់ប្រទេសអ៊ីរ៉ង់បានស្លាប់ ដោយសារតែជំងឺកូវិត១៩ កាលពីថ្ងៃចន្ទម្សិលមិញ។ លោក Seyyed Mohammad Mirmohammadi គឺសមាជិកក្រុមប្រឹក្សាផ្តល់យោបល់រហ័សរបស់ប្រទេសអ៊ីរ៉ង់ ហើយលោកក៏ធ្លាប់ធ្វើជាសមាជិកសភាផងដែរ។

លោក Mirmohammadi បានស្លាប់នៅក្នុងមន្ទីរពេទ្យមួយ ក្នុងទីក្រុងតេអេរ៉ង់ ដោយទីតាំងនោះមានអ្នកជំងឺប្រភេទនេះច្រើន។
គួររម្លឹកថា លោក Hadi Khosroshahi អតីតឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅរដ្ឋមួយរបស់ប្រទេសអ៊ីតាលី ក៏បានស្លាប់ដោយសារតែជំងឺកូវិត១៩នេះដែរ។ ក្រៅពីនេះ អនុប្រធានាធិបតីអ៊ីរ៉ង់ និងអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់កំពុងផ្ទុកជំងឺប្រភេទនេះដែរ ស្របពេលដែលអ៊ីរ៉ង់ក៏មានមនុស្សស្លាប់បន្តបន្ទាប់ ដោយសារជំងឺកូវិត១៩៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner