កសិដ្ឋាន Entomo នៅកាណាដា អាចប្រមូលផលចង្រិតបានជាង ៥០ លានក្បាលក្នុងមួយសប្តាហ៍

អត្ថបទដោយ៖
AMS OneMinute

គេនិយមចិញ្ចឹមចង្រិតពូជ Tropical House Cricket ដោយសារតែពូជនេះអត់រើសចំណី ហើយរស់នៅបានល្អក្នុងលក្ខខណ្ឌចង្អៀត ធំធាត់លឿន និងមានរសជាតិឆ្ងាញ់ជាងគេ។

គេអាចលក់បានតម្លៃ ១២ដុល្លារក្នុង ១ខាំ។ គេចំណាយទឹកតិចជាងការចិញ្ចឹមគោដល់ទៅ ២៥ដង។ ចង្រិត មានផ្ទុកជាតិដែក កាល់ស្យូម និងប្រូតេអ៉ីនច្រើនជាងសាច់គោពី ២ ដង។

កម្មករពង្រាយល្បាយដីសើម និងមែកឈើលើក្តារបន្ទះ ដើម្បីឱ្យចង្រិតញីទំលាក់ស៊ុត។ ក្នុងរយៈពេល៩ថ្ងៃ ស៊ុតនឹងញាស់ ហើយទុកក្នុងថ្នាលប្រហែល២សប្តាហ៍ទៀត ទើបធំធាត់ល្មម អាចផ្ទេរទៅបន្ទប់ចិញ្ចឹមបាន។

គេត្រូវលាងសម្អាតចង្រិតនោះ កុំឱ្យមានកម្ទេចកម្ទីពីកសិដ្ឋាន មុននឹងដាក់ចូលទៅក្នុងឡអាំង។ ពេលអាំងហើយ គេយកវាមកកិនជាម៉្សៅជាការស្រេច។ ម៉្សៅចង្រិត អាចយកមកធ្វើជាម៉្សៅនំ និងគ្រឿងបរិភោគច្រើនមុខ។

លាមករបស់ចង្រិតក៏អាចប្រើជាជីធម្មជាតិផងដែរ។

🎥 Business Insider

ads banner