សម្តេចនាយករដ្ឋមន្ត្រីដាក់បទបញ្ជាពង្រឹងសមត្ថភាពទប់ស្កាត់ការនាំវីរុសបំប្លែង Delta ចូលក្នុងសហគមន៍ (Video Inside)
សម្តេចនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាពង្រឹងការទប់ស្កាត់នៅតាមច្រកព្រំដែនទន្ទឹមនឹងសេចក្តីរាយការណ៍ ការឆ្លងនូវវីរុសបំប្លែងថ្មី Delta កំពុងតែបង្កការរាតត្បាតតាមបណ្តាប្រទេសនានាក្នុងតំបន់និងពិភពលោក។ សេចក្តីរាយការណ៍មុននេះពីអាជ្ញាធរកម្ពុជាបានបង្ហាញថាវីរុសបំប្លែង Delta ត្រូវបានរកឃើញចំនួន២៣ករណីរួចមក ហើយដែលបានឆ្លងចូលមកក្នុងប្រទេសកម្ពុជា។
ក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីថ្ងៃនេះ សម្តេចបានថ្លែងថាបើសិន ជា វីរុសបំប្លែងថ្មី Delta បង្កការលុកលុយក្នុងសហគមន៍មែននោះ កម្ពុជាអាចនឹងប្រឈមមហន្តរាយមួយ ។
សម្តេចនាយករដ្ឋមន្ត្រីបាន ថ្លែងដាសតឿនរដ្ឋបាលខេត្តតាមព្រំដែន និងអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ ចូលប្រទេសនិងការធ្វើចត្តា ឡីស័ក ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពការធ្វើចត្តាឡីស័កចំពោះពលករ និង ប្រជាពលរដ្ឋដែលឆ្លងដែនចូល មកក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានម៉ត់ចត់ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាល នៃជម្ងឺកូវីដ១៩បំប្លែងថ្មី Delta ដ៏ កាចសាហាវកុំឲ្យឆ្លងចូលក្នុងសហគមន៍។ សម្តេចបានសង្កត់ធ្ងន់លើបញ្ហាដែល មិនទាន់គ្រប់គ្រងបានដិតដល់តាមច្រកចេញចូលនាព្រំដែនកម្ពុជានិងវៀតណាមក្នុងស្ថានភាពដែលវៀតណាម បានផ្ទុះសាជាថ្មីនៃការឆ្លងកូវីដ១៩ ។
នៅក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីថ្ងៃនេះ ជុំវិញការពិចារណាចាក់វ៉ាក់សាំង ដូសទី៣, ការចាក់លើពលរដ្ឋក្រោមអាយុ ១៨ឆ្នាំនិងការប្តេជ្ញាសម្រេចបន្តទិញវ៉ាក់សាំងកូវីដ១៩និងការបន្តចាក់ តាមផែនការកំណត់។ កម្ពុជាមានគម្រោងចាក់វ៉ាក់សាំងលើពលរដ្ឋចំនួន១០លាននាក់រហូតដល់ចុងខែវិច្ឆិកា និង ពង្រីកការចាក់វ៉ាក់ សាំងដល់ចំនួន១៣លាននាក់ជាពិសេសពលរដ្ឋក្រោមអាយុ១៨ឆ្នាំ។ ការពិចារណារបស់ប្រទេសកម្ពុជាជុំវិញ ការ ចាក់វ៉ាក់សាំងដូសទី៣ បានទន្ទឹមនឹងប្រទេសខ្លះលើពិភពលោក ដូចជាប្រទេសរុស្ស៊ីនោះជាដើម ការចាក់ វ៉ាក់ សាំងដូសទី៣ បានប្រព្រឹត្តទៅ ទន្ទឹមនឹងការព្រួយបារម្ភឆ្លងរាលដាលនៃវីរុសបំប្លែងថ្មីផ្សេងៗ ជាពិសេសវីរុស បំប្លែង Delta ដែលបាននិងកំពុងបង្កការរាតត្បាតយ៉ាងក្រៃលែងជាពិសេសការឆ្លងចូលមកពីក្រៅប្រទេស។