ការឆ្លងកូវីដ១៩ក្នុងសហគមន៍ ក្នុងរយៈពេល២៤ម៉ោង មានចំនួន៩៨៨ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតែស្ថិតក្នុងរង្វង់ជាង៩០០ជាដដែលនៅថ្ងៃនេះ ដែល ជាតួលេខកើនខ្ពស់បន្តជាប់គ្នារហូតចាប់តាំងពីដើមខែកក្កដានេះមក។ យោងតាមក្រសួងសុខាភិបាលការឆ្លងនៅថ្ងៃនេះមានចំនួន ៩៨៨ ករណីដែលនាំឲ្យការឆ្លង៩ថ្ងៃជាប់គ្នាចាប់តាំងពីដើមខែកក្កដានេះមក បានកើនដល់៨ពាន់ ៦៦០ករណី។

មន្ត្រីរាជរដ្ឋាភិបាលបានជួនដំណឹងមុននេះថាតួលេខឆ្លងខ្ពស់នេះ បានឆ្លងចូលហួសបន្ទាត់ក្រហម នៃការហាមឃាត់ហើយ។ ចំណែកការស្លាប់នៅថ្ងៃនេះ មានចំនួន៣០ច្រើនជាម្សិលមិញ៣នាក់  ដែលនាំឲ្យការ ស្លាប់សរុបបានកើនចំនួន៨៥៥នាក់។ ក្នុងចំណោមការឆ្លង៩៨៨ករណីថ្ងៃនេះ ការឆ្លង ចូលក្នុងសហគមន៍ មាន ចំនួន៧៨៩ករណី, ចំណែកការឆ្លងពីក្រៅ ប្រទេសមានចំនួន១៩៩ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រយៈពេល១៣៩ ថ្ងៃកន្លងមកនេះ បានកើនឡើង ដល់៥ម៉ឺន៤ពាន់៩៥០នាក់ហើយ។

កម្ពុជាគិតត្រឹមថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០២១ ការឆ្លងសរុបទូទាំងប្រ ទេសមានចំនួន៥ម៉ឺន៩ពាន់៤៥នាក់ និងការព្យាបាលជាសះស្បើយសរុបមាន ចំនួន ៥ម៉ឺន៩១៧នាក់ ក្នុងនោះរួម មានការព្យាបាលសះស្បើយចំនួន៨៩៧នាក់ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner