រាជធានីភ្នំពេញ សុទិដ្ឋិចំពោះវិធីដាក់ព្យាបាលតាមផ្ទះ (Video Inside)

រាជធានីភ្នំពេញ បានរាយការណ៍នូវជំហានវិវត្តន៍ជុំវិញការព្យាបាលអ្នកជម្ងឺកូវីដ១៩នៅតាមផ្ទះ។ កិច្ចប្រជុំរបស់ រដ្ឋបាលរាជធានីថ្ងៃទី៩កក្កដានេះ​ ក្រោមអធិបតីភាពលោកអភិបាលរាជធានី ឃួង ស្រេង បានរាយការណ៍ ជុំវិញការដាក់ឲ្យព្យាបាលតាមផ្ទះនូវអ្នកឆ្លងជិតមួយពាន់នាក់ ដែលក្នុងនោះ ការព្យាបាលជាសះពីជម្ងឺតាមផ្ទះ នោះ មានជាច្រើនរយនាក់ផងដែរ។

ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង  បានលើក ឡើងថា គិតមកដល់ម៉ោងនេះ អ្នកព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ បានកើនឡើងដល់ចំនួន៩១៥នាក់  ហើយ ខណៈមានអ្នកជាសះស្បើយចំនួន២៦៨នាក់ ផងដែរ  និងមានអ្នកកំពុងព្យាបាលនៅផ្ទះជាបន្តទៀតចំនួន ៦៤៧ នាក់ទៀត។

លោក ងី មានហេង  បញ្ជាក់ថា ការកើនឡើងនូវចំនួនអ្នកព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះនៅប៉ុន្មាន ថ្ងៃនេះ ដោយសារតែមានការលើកទឹកចិត្តដល់ពួកគាត់និងការយកចិត្តទុកដាក់  ពីអាជ្ញាធរក៏ដូចជាការណែនាំពី មន្ត្រីសុខាភិបាល។ លោកប្រធានមន្ទីរសុខាភិបាលបានថ្លែងថា ចំពោះអ្នកជម្ងឺដែលកំពុងព្យាបាលនៅតាម មណ្ឌល ពួកគេអាចសុំការអនុញ្ញាត ប្តូរមកព្យាបាលនៅតាមផ្ទះវិញបានផងដែរ ប៉ុន្តែត្រូវមានកិច្ចសន្យាមួយ ជាមួយក្រុមការងារដោយភ្ជាប់នូវ លក្ខខ័ណ្ឌច្បាប់មួយចំនួន ដោយមានការរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីគ្រប់គ្រង មើលទទួលខុសត្រូវ។ រាជធានីភ្នំពេញ បានអនុញ្ញាតឲ្យអ្នកឆ្លងអាចព្យាបាលជម្ងឺនេះ នៅតាមផ្ទះ របស់ខ្លួនបើសិនមានលទ្ធភាព។

លោកអភិបាលរាជធានីឃួងស្រេង  បានថ្លែងថា ការព្យាបាលនៅផ្ទះ ទោះបីផ្ទះនោះ ជាផ្ទះអ្នកណាក៏ដោយ ត្រូវតែដាក់ស្លាកសញ្ញា ឡូហ្គោ ដែលចេញដោយសាលារាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋផ្សេងទៀតបាន ដឹងនិង ចេះប្រយ័ត្នខ្លួន។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner