តារាចិនហុងកុង ឈិន ឡុង ផ្តល់ម៉ាស៥ម៉ឺនដល់យុវជនគណបក្សប្រជាជនកម្ពុជា (Video Inside)
តារាសម្ដែងចិនហុងកុង លោកឈិន ឡុង បានបរិច្ចាគម៉ាស់ចំនួន៥ម៉ឺនម៉ាស់ដល់យុវជនគណបក្សប្រជាជន កម្ពុជាថ្នាក់កណ្តាល ដើម្បីប្រើប្រាស់ចាំបាច់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។ ប្រធានយុវជនក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក ហោ សេរីវឌ្ឍន៍ នៅថ្ងៃទី៩ កក្កដាឆ្នាំ២០២១នេះ បានទទួលម៉ាស់ចំនួន៥ម៉ឺនម៉ាសនោះ ដែលជាការបរិច្ចាគរបស់លោក Jackie Chan ដែលកម្ពុជាស្គាល់ជាទូទៅថា ឈ្មោះ ឈិន ឡុង។ ម៉ាស់របស់តារាចិនហុងកុងនោះ ត្រូវបានប្រគល់ជូនក្រុម ការងារតាមរយៈ ស្ថានទូតចិននៅកម្ពុជា ដែលតំណាងដោយលោក Winston Wang។ ម៉ាសទាំង៥ម៉ឺនរបស់ តារាសម្តែងលោកឈិនឡុង ត្រូវបានគេចាត់ចែងបន្តដល់ប្រជាពលរដ្ឋ ដែលត្រូវការចាំបាច់ក្នុងយុទ្ធនាការប្រយុទ្ធ ប្រឆាំងជម្ងឺកូវីដ-១៩។