ខេត្តកំពង់ធំ ឆ្លងថ្មី៣១នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី ចំនួន ៣១នាក់ និងមានអ្នកស្លាប់ ២នាក់ថែមទៀត ក្នុងរយៈ ពេល ២៤ម៉ោងចុងក្រោយនេះ ។ ដែលជាតួលេខថយចុះចំនួន ៥នាក់ ធៀបនឹងម្សិលម៉ិញ ដែលមានអ្នកឆ្លង ចំនួន ៣៦នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅថ្ងៃនេះ ត្រូវបានគេរកឃើញឆ្លងលើពលរដ្ឋនៅក្នុង ក្រុងស្ទឹងសែន, ស្រុកកំពង់ស្វាយ, ស្រុកប្រាសាទបល្ល័ង្ក, ស្រុកតាំងគោក, ស្រុកបារាយណ៍, ស្រុកសន្ទុក និង ស្រុកស្ទោង ។

ខេត្តកំពង់ធំគិតរហូតមកដល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១ពាន់ ១៥៥នាក់ កំពុងទទួលការព្យាបាលចំនួន ៥០៩នាក់ និងមានអ្នកស្លាប់ចំនួន ១៥នាក់ ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner