ខេត្តសៀមរាប ឆ្លងថ្មី៧២នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី៧២នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ នេះជាតួលេខថយចុះ៨៥នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញមានចំនួន១៥៧នាក់នោះ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះគឺជាអ្នកស្រុកជីក្រែង៥នាក់, ក្រុងសៀមរាប៥០នាក់, ស្រុកប្រាសាទ បាគង៣នាក់, ស្រុកសូទ្រនិគម៣នាក់,  ស្រុកពួក៤នាក់ និងពលករមកពីប្រទេសថៃចំនួន៧នាក់។ ចំណែកអ្នក ស្លាប់ទាំង២នាក់នោះ គឺរួមមានបុរសអាយុ៧៧ឆ្នាំ នៅក្រុងសៀមរាប និងស្ត្រី អាយុ៦២ឆ្នាំ នៃស្រុកប្រាសាទ បាគង។

ខេត្តសៀមរាប គិតមកដល់បច្ចុប្បន្នមាន អ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន២ពាន់៤៤នាក់, ព្យាបាលជាសះ ស្បើយចំនួន៧០៧នាក់ និងស្លាប់២១នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner