ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១២៧នាក់ (Video Inside)
ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២៧នាក់ និងមានអ្នកស្លាប់ម្នាក់ថែមទៀត ក្នុងរយៈ ពេល ២៤ម៉ោងចុងក្រោយនេះ ។ នេះជាតួលេខឆ្លងកើនខ្ពស់រហូតដល់ទៅ៣១នាក់ ធៀបនឹងម្សិលម៉ិញ ដែល មានអ្នកឆ្លងចំនួន ៩៦នាក់ ។
យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ទាំង១២៧នាក់នោះ ជាករណីឆ្លងក្នុងសហគមន៍ចំនួនតែ ៤នាក់ប៉ុណ្ណោះ , ចំណែក១២៣នាក់ ដទៃទៀត បានឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។ អ្នកឆ្លងថ្មីនៅថ្ងៃនេះ គឺជាពលរដ្ឋជាអ្នកស្រុកអន្លង់វែង, នៅក្រុងសំរោង, ស្រុកបន្ទាយអំពិល, ស្រុកចុងកាល់ ស្រុកត្រពាំងប្រាសាទ និងឆ្លងលើពលករជាអ្នកខេត្តសៀមរាប, ខេត្តកំពង់ធំ, ខេត្តតាកែវ, ខេត្តពោធិ៍សាត់ ខេត្តក្រ ចេះ ខេត្តបន្ទាយមានជ័យ ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រៃវែង និងខេត្តកំពង់ចាម ។
ខេត្តឧត្តរមានជ័យ គិតត្រឹមថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១ពាន់ ៣១៨នាក់ អ្នកកំពុងទទួលការព្យា បាលមានចំនួន ១ពាន់ ២៣នាក់ ៕