ខេត្តបន្ទាយមានជ័យ រកឃើញអ្នកឆ្លងថ្មី៦៤នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ។ នេះជាតួលេខឆ្លងថយចុះរហូតដល់ទៅ៥៦នាក់ ធៀបនឹងម្សិលម៉ិញ ដែលមានអ្នកឆ្លងច្រើនរហូត ដល់ ១២៥នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅថ្ងៃនេះ ត្រូវបានគេរកឃើញលើពលរដ្ឋនៅស្រុកអូរជ្រៅ ស្រុកម៉ាឡៃ ស្រុកមង្គលបុរី ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ។

ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺអោយជាសះស្បើយរហូតដល់ ១១៣ នាក់ ថែមទៀត ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner