ខេត្តក្រចេះឆ្លងថ្មី៧នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តក្រចេះ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧នាក់ ថែមទៀត ដែលជាតួលេខឆ្លងកើនខ្ពស់ជាងម្សិលម៉ិញចំនួន ៤ម្នាក់ ។
យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅសង្កាត់រការកណ្ដាល ,សង្កាត់ក្រចេះ ,សង្កាត់អូឬស្សី , សង្កាត់ក្រគរ ,សង្កាត់កោះទ្រង់ ឃុំឆ្លូង និងឃុំព្រែកប្រសព្វ។ តាមរដ្ឋបាលខេត្តអ្នកដែលស្លាប់នោះ គឺជាស្រី្ដឈ្មោះ អី សាតះ អាយុ ៦០ឆ្នាំ មាន ទីលំនៅ ក្នុងភូមិជ័យសុខសាន្ដ ឃុំត្រពាំងព្រឺង ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ។
ខេត្តក្រចេះ គិតមកទល់នឹងពេលនេះ មានអ្នកជំងឺកូវីដ១៩សរុបចំនួន ១៤៨នាក់ ក្នុងនោះអ្នកជាសះស្បើយមាន ចំនួន២១នាក់, និងមានអ្នកស្លាប់ចំនួន ៤នាក់ ៕