ខេត្តប៉ៃលិន ឆ្លងថ្មី៣នាក់ (Video Inside)
ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣នាក់ បន្ថែមទៀតហើយ ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងកើនជាងពីម្សិលម៉ិញចំនួន ១នាក់ ។
យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ ថ្មីទាំង ៣នាក់នោះ ជាអ្នកមានទីលំនៅ ក្នុងក្រុងប៉ៃលិន២នាក់ និងជាអ្នកដំណើរមកពីខេត្ដតាកែវ១ ម្នាក់។ ខេត្តប៉ៃលិននៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ៧នាក់ ផងដែរ ៕