រយៈពេល៦ខែ គ្រោះថ្នាក់ចរាចរណ៍មានមនុស្សស្លាប់២០៩នាក់ (Video Inside)
មនុស្សស្លាប់២០៩នាក់ និងរបួស១ពាន់៧៩២នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២១ដែលជាចំនួនថយចុះយ៉ាងច្រើនគួរឲ្យកត់សម្គាល់។ យោងតាមក្រសួងមហាផ្ទៃ ក្នុងរយៈពេល៦ខែដើម ឆ្នាំនេះ គ្រោះថ្នាក់ ចរាចរណ៍បានកើតឡើង១ពាន់២៦១លើក ក្នុងនោះជាង៥០ភាគរយកើតឡើងនៅពេលយប់។
សម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរក្នុង បណ្តាញសង្គម ហ្វេសប៊ុកថ្ងៃនេះ បញ្ជាក់ថាតួលេខនោះបានថយចុះ៣៥៨លើក ស្មើនឹង២២ភាគរយ បើប្រៀបធៀបទៅនឹងគ្រោះ ថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០២០។ ចំនួនអ្នកស្លាប់ត្រូវគេរាយការណ៍ថាបានថយចុះ១៥២នាក់ ស្មើនឹង១៨ភាគរយ និងមនុស្សរបួសបានថយចុះ៦៥៧នាក់ ស្មើនឹង២៧ភាគរយ។
សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវប្រជា ពលរដ្ឋ ត្រូវប្រកាន់យកការបើកបរដោយគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា និងគ្រប់មធ្យោបាយធ្វើដំណើរ ព្រមទាំងមានស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងគ្រប់ពេលវេលា។