អ្នកវិទ្យាសាស្ត្រចិនបង្កើតបណ្តាញដំឡូងបារាំងសុទ្ធ និងមានជីជាតិ ជាមួយបច្ចេកវិទ្យាកែប្រែហ្សែន ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារពិភពលោក

ចិន៖ ការពិសោធន៍ដឹកនាំដោយលោក ហួង សានវិន (Huang Sanwen) អ្នកស្រាវ ជ្រាវមកពីវិទ្យាស្ថានវិទ្យាសាស្ត្រហ្សែនមីកនៅហ្សិនជិន (AGIS) ក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មចិន (CAAS) បានប្រើការរចនាហ្សែន ដើម្បីបំលែងពូជដំឡូងពីរបៀបយឺត និងមិនកកកុញ ទៅជាទម្រង់លឿនធ្វើដដែលៗ ។ ការសិក្សារបស់ពួកគេដែលមានចំណងជើងថា “ការរចនាហ្សែនរបស់ដំឡូងបារាំងកូនកាត់” ត្រូវបានផ្សព្វផ្សាយតាមអ៊ីនធើណិតនៅក្នុងទិនានុប្បវត្តិសិក្សាឈានមុខគេមួយរបស់ពិភពលោក ។

លោក Huang អគ្គនាយកនៃទីភ្នាក់ងារ AGIS បានប្រាប់សារព័ត៌មាន China Media Group ថា ជាលទ្ធផលនោះ ការដាំចុះដំឡូងបារាំងប្រឈមនឹងបញ្ហាជាច្រើន រួមមានវដ្តនៃការបង្កាត់ពូជរយៈពេលយូរ ប្រសិទ្ធភាពបន្តពូជទាប ជំងឺ និងការវាយប្រហារពីសត្វល្អិត ។ លើសពីនេះទៅទៀត ដោយសារភាពស្មុគស្មាញនៃហ្សែនរបស់វា ការកែលម្អហ្សែនរបស់ដំឡូង និងដំណើរការបង្កាត់ពូជ គឺយឺតណាស់ ។ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការដាំដុះដំឡូង លោក ហួង និងក្រុមការងាររបស់លោក បានផ្តួចផ្តើមផែនការ “Upotato Plan” ក្នុងឆ្នាំ២០១៥ ក្នុងគោលបំណង ដើម្បីជំនួសការបន្តពូជលូតលាស់ជាមួយគ្រាប់ពូជកូនកាត់ តាមរយៈការរចនាហ្សែន និងបង្កើនល្បឿនបង្កាត់ដំឡូង និងប្រសិទ្ធភាពការបន្តពូជ ។

លោក សូហ្វីន កាម៉ុន (Sofin Kamon) សមាជិកនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រអឺរ៉ុបបាននិយាយថា ការងារនេះ មានសារៈសំខាន់ណាស់ ពីព្រោះវាពាក់ព័ន្ធនឹងការផ្តល់ចំណីដល់ភពផែនដី ។ អ្វីដែលសាស្ត្រាចារ្យ ហួង និងក្រុមរបស់គាត់បានធ្វើ គឺពួកគេបានកែលម្អដំឡូងបារាំងឡើងវិញ ។ ពួកគេបានធ្វើឱ្យប្រសើរឡើងវិញនូវដំណាំស្ទើរតែទាំងអស់ពីដំបូង ។ បច្ចេកវិទ្យាដំឡូងបារាំង និងកូនកាត់ដំឡូងពិតជាអស្ចារ្យណាស់ បើនិយាយអំពីការយកដំឡូងទៅរកយុគសម័យទំនើប នៃការបង្កាត់ពូជរុក្ខជាតិ ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner