បើគ្មានរដ្ឋប្រហារថ្ងៃទី ១៨ មីនាឆ្នាំ ១៩៧០ គឺគ្មានសង្រ្គាមពីឆ្នាំ ១៩៧០-១៩៧៩

សង្រ្គាមរយៈពេល ៥ឆ្នាំបានកើតឡើងស្ទើរតែពាសពេញផ្ទៃប្រទេសក្រោយការផ្តួលរំលំរបបរាជានិយម ដោយសេនាប្រមុខ លន់ នល់។ ដៃម្ខាងទប់ទល់ជាមួយនឹងការឈ្លានពានរបស់យួនយៀកកុង និងដៃម្ខាងទៀតទប់ទល់ជាមួយនឹងការក្រោកបះបោររបស់កងកម្លាំងខ្មែរក្រហមដែលជាទ័ពព្រៃ។ ភ្លើងសង្រ្គាមស៊ីវិល និងសង្គ្រាមឈ្លានពានបានឆេះសន្ធោសន្ធៅនៅតាមតំបន់ព្រំដែន និងតំបន់ប្រតិបត្តិការសឹកផ្សេងៗទៀតនៃប្រទេស។ ភូមិឋានដែលធ្លាប់រស់សុខសាន្ដ ជួបជុំគ្រួសារប្រែជាត្រូវវាយប្រហារដោយយួនយៀកកុង និងទ័ពព្រៃខ្មែរក្រហមដែលពួកស្ដាំនិយម បានធ្វើឱ្យជីវិតប្រជាជនខ្មែរស្លាប់ក្នុងភ្លើងសង្គ្រាមយ៉ាងអាណោចអាធ័ម។ សង្គ្រាមឈ្លានពាន និងសង្គ្រាមស៊ីវិលបានធ្វើឱ្យប្រជាពលរដ្ឋនៅភូមិកំពង់ធំ ផ្លូវជាតិលេខ៦ រួមទាំងប្រជាជនដទៃទៀត រស់នៅដោយភាពភ័យខ្លាច និងឆ្លងកាត់ទុក្ខសោកច្រើនរាប់មិនអស់។ ក្រោយរងនូវភាពទ្រុឌទ្រោមជាច្រើនទស្សវត្សកន្លងមក ប្រជាជនកម្ពុជាពិតជាទាមទារ និងទទួលស្គាល់នូវតម្លៃនៃសន្តិភាពយ៉ាងពិតប្រាកដ ដ្បិតមិនចង់ឱ្យមានភាពអន្ដរាយដ៏មហាសោកស្ដាយកើតឡើងបន្ដទៀត។

#ក្អែកខ្មៅ #BlackCrow #ភូមិកំពង់ធំ #ប្រវត្ដិសាស្រ្ដកម្ពុជា
Facebook Page: Black-Crow Telegram Channel

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner