កូរ៉េខាងជើងចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងប្រើប្រាស់ជំនួយមនុស្សធម៌ ធ្វើជាឧបករណ៍នយោបាយ (មានវីដេអូ)
Video: https://fb.watch/v/3yS1WSEI3/
កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានចុះផ្សាយថា ក្រសួងការបរ ទេសកូរ៉េខាងជើងនៅថ្ងៃចន្ទនេះបានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងប្រើប្រាស់ជំនួយមនុស្សធម៌ធ្វើជាឧបករណ៍នយោបាយ ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត និងបញ្ហាសិទ្ធិមនុស្សជាដើម ។
លោក Kang Hyon Chol ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៃសមាគមន៍ជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងបច្ចេកវិទ្យាអន្តរជាតិ បាននិយាយនៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រក្រសួងការបរទេសកូរ៉េខាងជើងថា នៅក្នុងការអនុវត្តជាក់ស្តែងប្រទេសជាច្រើនបានទទួលនូវរសជាតិល្វីងជូរចត់ ដែលជាលទ្ធផលនៃការសង្ឃឹមយ៉ាងខ្លាំងទៅលើជំនួយ និងជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិក ។
លោក Kang សង្កត់ធ្ងន់ទៀតថា នេះបង្ហាញឱ្យឃើញច្បាស់ថា ចេតនារបស់អាមេរិកក្នុងការភ្ជាប់ “ជំនួយមនុស្សធម៌” ជាមួយ “បញ្ហាសិទ្ធិមនុស្ស” គឺដើម្បីធ្វើឱ្យមានសម្ពាធរបស់ពួកគេទៅលើរដ្ឋអធិបតេយ្យ និងធ្វើឱ្យសម្រេចនូវគោលនយោបាយដែលមានលក្ខណៈអាក្រក់របស់ពួកគេ ៕ ប្រភព៖ CGTN
