អាមេរិកគ្រោងនឹងបញ្ជូនយោធាជំនួយទៅហៃទី ដើម្បីស៊ើបអង្កេតលើករណីធ្វើឃាតប្រធានាធិបតី
កាលពីថ្ងៃ អាទិត្យ មន្ទីរបញ្ចកោណអាមេរិក ដោយដឹងថា ក្រុមអ្នកជំនាញខាងសន្តិសុខ និងការអនុវត្តច្បាប់សហរដ្ឋអាមេរិក កំពុងធ្វើដំណើរទៅកាន់ប្រទេសហៃទី ដើម្បីផ្ដល់នូវជំនួយផ្នែកសន្តិសុខតាមតែអាចផ្ដល់ឱ្យ ក្រោយប្រទេសមានករណីធ្វើឃាតប្រធានាធិបតីប្រទេសហៃទី កាលពីសប្តាហ៍មុន។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ John Kirby បានប្រាប់សារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យថា៖ «ក្រុមទីភ្នាក់ងារសន្តិសុខក្នុងស្រុក និងភ្នាក់ងារស៊ើបអង្កេត FBI បាននិង កំពុងធ្វើដំណើរទៅកាន់ប្រទេសហៃទី ដើម្បីពិនិត្យមើលនូវអ្វី ដែលយើងអាចធ្វើបាន ដើម្បីជួយក្នុងដំណើរការស៊ើបអង្កេត»។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់លោក Joe Biden បានប្រាប់សារព័ត៌មាន Reuter ថា ក្រុមភ្នាក់ងារទាំងនេះនឹងរាយការណ៍សង្ខេបឱ្យប្រធានាធិបតីលោក Joe Biden នៅពេលត្រឡប់មកវិញ ដើម្បីឱ្យលោកធ្វើការសម្រេចចិត្តអំពីអ្វី ដែលអាចធ្វើបាននៅថ្ងៃខាងមុខ។
គួរបញ្ជាក់ផងដែរថា ប្រទេសហៃទី បានស្វែងរកជំនួយពីសហរដ្ឋអាមេរិកក្នុងការធានាសន្តិសុខប្រទេស និងស៊ើបអង្កេតការធ្វើឃាតសម្លាប់ប្រធានាធិបតី Jovenel Moise កាលពីថ្ងៃ ពុធ នៅឯគេហដ្ឋាន Port-au-Prince របស់គាត់ កាលពីសប្ដាហ៍មុន ដែលបានធ្វើឱ្យប្រទេសកោះក្រីក្រមួយនេះធ្លាក់ចូលក្នុងភាពវឹកវរ។
ប្រភព៖ Reuters