អំពើហឹង្សានៅអាហ្រ្វិកខាងត្បូង បានរាលដាលដល់ទីក្រុង ក្រោយមានការដាក់ពន្ធនាគារអតីតប្រធានាធីបតី
ភាពវឹកវរ និងអំពើអាណាធិបតេយ្យ ដោយក្រុមបាតុករប្រដាប់អាវុធ រីករាលដាលពាសពេញទីក្រុង Johannesburg កាលពីថ្ងៃ អាទិត្យ ខណៈអំពើហឹង្សាបានកើតឡើងជាបន្តបន្ទាប់ ក្រោយ អតីតប្រធានាធីបតីអាហ្វ្រិកខាងត្បូងលោក Jacob Zuma ជាប់ពន្ធនាគារ។
ភាពចលាចលនេះ ត្រូវបានគេផ្តោតជាសំខាន់នៅក្នុងខេត្តកំណើតរបស់ហ្សូម៉ាគឺ Kwa Zulu-Natal (KZN) ដែលជាកន្លែង ដែលរូបលោកបានចាប់ផ្តើមទទួលការកាត់ទោសចំនួន ១៥ ខែ ពីបទមើលងាយតុលាការនៅយប់ថ្ងៃពុធ។
ប្រធានាធិបតីអាហ្វ្រិកខាងត្បូងបច្ចុប្បន្ន លោក Cyril Ramaphosa បាននិយាយកាលពីថ្ងៃ អាទិត្យ ថា អំពើហឹង្សានេះមិនមានគោលបំណងពិតប្រាកដទេ ហើយវាបាន និងកំពុងធ្វើឱ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ទៀតផង។
ការផ្តន្ទាទោស និងដាក់ពន្ធនាគារលោក Zuma ត្រូវបានគេមើលឃើញថា ជាការសាកល្បងសមត្ថភាពរបស់ប្រទេសប្រកាន់របប Apartheid ក្នុងការអនុវត្តច្បាប់ ដោយយុត្តិធម៌ប្រឆាំងនឹងអ្នកគ្រប់គ្នា មិនថាអ្នកនយោបាយមានអំណាចក៏ដោយ។ ប៉ុន្តែការជាប់ឃុំឃាំងរបស់លោក បានធ្វើឱ្យអ្នកគាំទ្រខឹងសម្បារយ៉ាងខ្លាំង។
ប៉ូលីសបាននិយាយថា ពួកឧក្រិដ្ឋជនកំពុងទាញយកផលប្រយោជន៍ពីកិារចលាចល ដោយចូលលួច និងបង្កការខូចខាតជាសាធារណៈ និងឯកជន។ ស្ថាប័នស៊ើបការណ៍ជាតិ NatJOINTS បានព្រមានថា អ្នកដែលញុះញង់ឱ្យមានអំពើហិង្សា អាចប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក NatJOINTS បាននិយាយថាមនុស្សចំនួន ៦២ នាក់ត្រូវបានចាប់ខ្លួននៅក្រុង KZN និង Gauteng ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេស។
ប្រភព៖ Reuters