ផ្សារបឹងកេងកងបានប្រកាសការបើកឡើងវិញនៅថ្ងៃនេះ ទន្ទឹមនឹងផ្សារកណ្តាល ត្រូវបានប្រកាសបិទជាបណ្តោះអាសន្ន (Video Inside)
ផ្សារបឹងកេងកងបានប្រកាសការបើកឡើងវិញនៅថ្ងៃនេះ ទន្ទឹមនឹងផ្សារកណ្តាលក្នុងរាជធានី ត្រូវបានគេរក ឃើញករណីឆ្លងកើតលើគណៈកម្មការផ្សារ។
ផ្សារកណ្តាលក្នុងខណ្ឌដូនពេញថ្ងៃនេះ ត្រូវបានក្រុមគ្រូពេទ្យចុះ យកសំណាកលើអាជីវករដែលសង្ស័យក្រោយការរកឃើញការឆ្លងកូវីដ១៩លើប្រធានផ្សារកណ្តាលនិងគណៈ កម្មការផ្សារចំនួន២នាក់។ អាជីវករមួយចំនួនក្នុងផ្សារកណ្តាល ត្រូវគេឃើញថាបានផ្តល់សំណាកក្នុងការធ្វើតេស្ត ផងដែរនៅថ្ងៃនេះ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ការបិទផ្សារកណ្តាលនោះទេ។
នៅថ្ងៃនេះផងទៀត រដ្ឋបាល រាជធានីបានចេញប្រកាសមួយបើកដំណើរការផ្សារបឹងកេងកងសាឡើងវិញ ក្រោយការបិទរយៈពេល១៤ថ្ងៃ កន្លងមកនេះ បន្ទាប់ពីបានរកឃើញករណីឆ្លងលើអាជីវករច្រើនរយនាក់។ ផ្សារបឹងកេងកង មានទីតាំងស្ថិត នៅ សង្កាត់បឹងកេងកងទី១ នៃខណ្ឌបឹងកេងកង។ យោងតាមរដ្ឋបាលរាជធានី ផ្សារបឹងកេងកងនឹងត្រូវចាប់បើក សា ឡើងវិញនៅថ្ងៃទី១៣កក្កដា។