រាជធានីភ្នំពេញអនុញ្ញាតសាច់ញាតិអ្នកស្លាប់ដោយកូវីដដោយការបញ្ចុះ អាចយកសាកសពធ្វើពិធីដោយខ្លួនឯង (Video Inside)
មន្ត្រីរាជធានីភ្នំពេញបានថ្លែងថា អ្នកបាត់បង់ជីវិតដោយសារកូវីដ១៩ដែលតម្រូវការបញ្ចុះ, សាកសពរបស់គេនឹង អាចត្រូវបានអនុញ្ញាតឲ្យសាច់ញាតិយកទៅបញ្ចុះដោយខ្លួនឯងបាន ប៉ុន្តែត្រូវអនុវត្តតាមវិធានសុខាភិបាល។ សូមបញ្ជាក់ថាមុននេះ រាជរដ្ឋាភិបាល បានតម្រូវការបញ្ចុះសពអ្នកឆ្លងកូវីដ១៩ត្រូវធ្វើដោយអាជ្ញាធរដោយសារ តែក្តីបារម្ភនឹងការឆ្លងរាតត្បាត។ អភិបាលរងរាជធានីភ្នំពេញ លោកកើតឆែ បានថ្លែងនៅថ្ងៃនេះក្នុងសន្និសីទកា សែតបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កំពុងរៀបធ្វើនីតិវិធីថ្មីមួយដែលនឹងអនុញ្ញាតឲ្យសាច់ញាតិអ្នកបាត់បង់ ជីវិតដោយសារកូវីដ១៩ដែលតម្រូវការបញ្ចុះនោះ អាចឲ្យសាច់ញាតិយកសាកសពទៅធ្វើពិធីបញ្ចុះដោយខ្លួនឯង បាន ប៉ុន្តែត្រូវអនុវត្តតាមវិធានសុខាភិបាល។
កម្ពុជាចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះមក មនុស្សស្លាប់ដោយសារកូវីដ១៩មានចំនួន៩២៥ នាក់ ក្នុងរួមមានអ្នកស្លាប់ដែលត្រូវបញ្ចុះនិងត្រូវបូជាផងដែរ។ មិនមានសេចក្តីរាយការណ៍ជុំវិញការអនុញ្ញាតឲ្យ សាច់ញាតិអ្នកស្លាប់ដោយសារកូវីដ១៩សម្រាប់បូជានោះ អាចយកសាកសពទៅបូជាដោយខ្លួនឯងនោះឡើយ។