ពិធីប្រកាសតែងតាំង និងចូលកាន់តំណែងស្នងការនគរបាលថ្មីខេត្តស្ទឹងត្រែង!!

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ ដោយបានមើលឃើញពីសមត្ថភាព និងស្នាដៃដ៏ល្អដែលបានបំពេញនាពេកកន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចតែងតាំងលោកឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា ស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោក ជាស្នងការនគរបាលខេត្តស្ទឹងត្រែង ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ៅ តារា ដែលត្រូវបានចូលនិវត្តន៍ ។

ពិធីប្រកាសតែងតាំងស្នងការនគរបាលខេត្តស្ទឹងត្រែងនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៨កុម្ភៈនេះ នៅឯសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ពីសំណាក់ នាយឧត្តមសេ
នីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងឲ្យសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមានការចូលរួមពី សំណាក់ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត រួមជាមួយ ថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធ ប្រធានអនុប្រធានមន្ទីរ តាមមន្ទីរជុំវិញខេត្ត ប្រធាន-អនុប្រធាន អភិបាលក្រុង/ស្រុក រួមនឹងមន្ត្រីនគរបាលជាច្រើនរូបទៀផងដែរ ។

លោកឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បន្ទាប់ពីបានទទួលតំណែងថ្មី បានប្តេជ្ញាចិត្តចំពោះគណៈអធិបតីយ៉ាងដូចនេះថា:សន្យាស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរព និងអនុវត្តន៍ដោយស្មោះត្រង់តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោនាយក
រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផងនោះ ។ លោកឧត្តមសេនីយ៍ត្រី ក៏បានតាំងចិត្តទៀតថា នឹងយកកម្លាំងកាយចិត្ត គំនិតប្រាជ្ញា ដើម្បីបំរើផលប្រយោជន៍ប្រជារាស្ត្រ និងមិនធ្វើអ្វីដែលនាំឲ្យប៉ះពាល់ដល់ប្រយោជន៍របស់ប្រជាពលរដ្ឋឡើយ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ក្នុងឱកាសនោះថា:លោកឧត្តមសេនីយ៍ទោ ម៉ៅ តារា បានកាន់តំណែងជាស្នងការខេត្តស្ទឹងត្រែង មានរយៈ
ពេលជាង៦ឆ្នាំមកហើយ ដែលអាចនិយាយបានថា មានចំណុចល្អ និងចំណុចខ្វះខាតខ្លះដែរ ។ ហើយចំពោះ លោកឧត្តម
សេនីយ៍ត្រី អូត ស៊ីវុត្ថា និងអនុវត្តយ៉ាងម៉ឺងម៉ាត់ ចំពោះការរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ពីថ្នាក់លើដល់ថ្នាក់ក្រោម និង តាំងខ្លួនជាអាណាព្យាបាល របស់មន្ត្រីក្រោមឱវាទរបស់ខ្លួន ក៏ដូចជារក្សាឲ្យបាននូវសណ្ដាប់ធ្នាប់ សាធារណ: និងសន្តិសុខ ក្នុងសង្គមផងដែរ ដោយក្នុងនាមជាមន្ត្រីអនុវត្តន៍ច្បាប់មួយរូប ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner