ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅអ៊ីតាលីកើនឡើងដល់៨៨៨ករណី ក្នុងនោះអ្នកស្លាប់កើនដល់២១នាក់ហើយ

អ៊ីតាលី៖ យោងតាមរបាយការណ៍ថ្មីរបស់អាជ្ញាធរអ៊ីតាលីបានឱ្យដឹងថា តួលេខសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 បានកើនឡើងដល់៨៨៨ករណីហើយនៅទូទាំងប្រទេសអ៊ីតាលី បន្ទាប់ពីករណីឆ្លងថ្មីចំនួន២៣៨បន្ថែមទៀតទើបត្រូវបានរកឃើញ គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ នេះ (ម៉ោងក្នុងតំបន់) ។

បើតាមសារព័ត៌មាន CGTN របស់ចិននោះ នៅក្នុងចំណោមចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 ទាំង៨៨៨នាក់ខាងលើនេះ ក្នុងនោះមានមនុស្ស២១នាក់បានបាត់បង់ជីវិត ខណៈអ្នកជម្ងឺ៤៦នាក់ផ្សេងទៀតបានជាសះស្បើយ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner