វីរុស COVID-19 សម្លាប់មនុស្សកើនដល់១៦នាក់នៅកូរ៉េខាងត្បូង ស្របពេលដែលចំនួនអ្នកឆ្លងវីរុសសរុបកើនឡើងជិត៣.០០០ករណី

កូរ៉េខាងត្បូង៖ តួលេខសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់២ពាន់៩៣១ករណី បន្ទាប់ពីករណីឆ្លងថ្មីចំនួន៥៩៤ករណីបន្ថែមទៀតទើបត្រូវបានរកឃើញ នេះបើតាមរបាយការណ៍ថ្មីរបស់អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ។

របាយការណ៍ថ្មីរបស់អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ក៏បានឱ្យដឹងដែរថា អ្នកជំងឺសរុប១៦នាក់បានបាត់បង់ជីវិត ដោយសារជំងឺឆ្លង COVID-19 ក្នុងគ្រាដែលរដ្ឋាភិបាលទីក្រុងសេអ៊ូលបាននឹងកំពុងបង្កើនយុទ្ធនាការធ្វើតេស្ត និងព្យាបាលអ្នកឆ្លងទាំងអស់នៅក្នុងទីក្រុងដេគូ និង ខេត្តគ្យុងសាងខាងជើង ។

ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរកូរ៉េខាងត្បូងក៏បានប្រកាសផងដែរថា ប្រទេសសរុបចំនួន៧១ហើយ បានធ្វើការរឹតបន្តឹងការធ្វើដំណើរជាមួយនឹងប្រទេសអាស៊ីបូព៌ាមួយនេះ ដោយសារតែការរីករាលដាលកាន់តែខ្លាំងឡើងនៃមេរោគឆ្លង COVID-19 ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner