វីរុស COVID-19 សម្លាប់មនុស្សសរុបកើនដល់២.៨៣៨នាក់ និង៧៩.៣០០នាក់ឆ្លង ខណៈអ្នកជាសះស្បើយសរុបកើនដល់៣៩.០៤៩នាក់នៅទូទាំងប្រទេសចិន
អត្ថបទដោយ៖
Kien Sereyvuth
ចិន៖ ចំនួនអ្នកឆ្លងវីរុស COVID-19 សរុបនៅតាមបណ្តាខេត្ត និងតំបន់ចំនួន ៣១នៅទូទាំងប្រទេសចិន បានកើនឡើងដល់៧ម៉ឺន៩ពាន់២៥១ករណី ក្នុងនោះចំនួនអ្នកស្លាប់បានកើនដល់២ពាន់៨៣៨នាក់ នេះបើតាមរបាយការណ៍ថ្មីរបស់អាជ្ញាធរចិននៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ។
នៅថ្ងៃដដែលនេះ អាជ្ញាធរសុខាភិបាលចិនក៏បានរាយការណ៍ឲ្យដឹងផងដែរថា ចំនួនសរុបនៃអ្នកជំងឺដែលបានជាសះស្បើយពីមេរោគ COVID-19 នៅទូទាំងប្រទេសចិន បានកើនឡើងដល់៣ម៉ឺន៩ពាន់៤៩នាក់ហើយ ។
បើតាមរបាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការសុខាភិបាលជាតិចិន នារយៈពេលពេញមួយថ្ងៃទី២៨ ខែកុម្ភៈនេះ មនុស្សចំនួន២ពាន់៨៨៥នាក់ទៀតបានចាកចេញពីមន្ទីរពេទ្យ ក្រោយពួកគេបានជាសះស្បើយឡើងវិញ ។ ដោយឡែកករណីឆ្លងថ្មីនាថ្ងៃដដែលនោះដែរ មានត្រឹមតែ៤២៣នាក់ ខណៈចំនួនអ្នកស្លាប់គឺ៤៥នាក់ ៕ធ.ដ