ប្រធានអង្គការសុខភាពពិភពលោក WHO ដំឡើងហានីភ័យនៃមេរោគ COVID-19 លើសកលោក ឡើងដល់កម្រិតខ្ពស់បំផុត
អត្ថបទដោយ៖
Kien Sereyvuth
ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោកWHOលោក ថេដ្រូស អាដាណម ហ្គេ ប្រេយែសឹស បានបញ្ជាក់ក្នុងសន្និសិទកាសែតនៅថ្ងៃទី២៨ ខែកុម្ភៈថា បច្ចុប្បន្ន យើងបានសម្រេចចិត្តបង្កើនការវាយតម្លៃពីហានិភ័យសកលលោក និង ផលប៉ះពាល់បង្កឡើងដោយវីរុស COVID-19 ដល់កម្រិតខ្ពស់បំផុត ។
ទន្ទឹមគ្នា ប្រធានអង្គការសុខភាពពិភពលោករូបនេះបានសង្កត់ធ្ងន់ថា សត្រូវពិតប្រាកដរបស់មនុស្សមិនមែនជាជំងឺ COVID-19 នោះឡើយ ប៉ុន្តែជាភាពភ័យខ្លាច ពាក្យចចាមអារ៉ាម និងការរើសអើងទៅវិញទេ។
គួរបញ្ជាក់ថា បច្ចុប្បន្នយើងអាចនិយាយបានថា មេរោគឆ្លង COVID-19 កំពុងរីករាលដាលដល់គ្រប់ទ្វីបរួចទៅហើយ ខណៈប្រទេសមួយចំនួនដូចជា កូរ៉េខាងត្បូង អ៊ីរ៉ង់ និង អ៊ីតាលីហាក់មានសភាពធ្ងន់ធ្ងរឡើងៗ បន្ទាប់ពីប្រទេសចិនបានបង្ហាញសញ្ញាធូរស្រាលបន្តិច ៕ធ.ដ