មេដឹកនាំកំពូលកូរ៉េខាងជើងចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់សមយុទ្ធយោ ធាមួយ បន្ទាប់ពីទើបប្រកាសបង្កើនការទប់ស្កាត់វីរុស COVID-19

កូរ៉េខាងជើង៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និង បញ្ជាដោយផ្ទាល់សមយុទ្ធយោធាមួយ ដែលផ្ដោតសំខាន់លើវិធីសាស្ត្រចល័ត និង បង្កើនសមត្ថភាពវាយប្រហារលើសត្រូវ ហើយសមយុទ្ធនេះដែរ បានធ្វើឱ្យលោក គីម ពេញចិត្តយ៉ាងខ្លាំង ។

សមយុទ្ធយោធាខាងលើនេះ ត្រូវបានធ្វើឡើងក្នុងគ្រាដែលលោក គីម ជុងអ៊ុន ក៏បានកោះប្រជុំក្រុមមន្ត្រីរបស់លោកផងដែរ សំដៅណែនាំពីការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ជាមួយការព្រមានពី «ផលវិបាកធ្ងន់ធ្ងរ» នៅក្នុងករណីដែលពួកគេបរាជ័យទប់ស្កាត់ជំងឺឆ្លងមួយនេះ ក្នុងនោះរួមមានដូចជាការបង្កើតការត្រួតពិនិត្យនៅតាមតំបន់ព្រំដែន អាកាសយានដ្ឋាន និងកំពង់ផែនៅទូទាំងប្រទេស ។

សូមជម្រាបថា រហូតមកទល់នឹងពេលនេះ ប្រទេសកូរ៉េខាងជើងមិនទាន់ទទួលស្គាល់ករណីឆ្លងជំងឺ COVID-19 ណាមួយនោះទេ បើទោះជាសារព័ត៌មានកូរ៉េខាងត្បូងខ្លះបានចុះផ្សាយថា ជំងឺរលាកសួតដ៏កាចសាហាវនេះបានឆ្លងចូលកូរ៉េខាងជើងរួចទៅហើយ ហើយថែមទាំងសម្លាប់ប្រជាជនកូរ៉េខាងជើងជាច្រើននាក់ផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner