លោក ដូណាល់ ត្រាំ សម្រេចផ្អាកកិច្ចកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ាន ដើម្បីទុកពេលប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាមេរិកបានសម្រេចចិត្តពន្យារពេលរៀបចំកិច្ចប្រជុំកំពូល ជាមួយថ្នាក់ដឹកនាំកំពូលនៃបណ្តាប្រទេសអាស៊ានទាំង១០ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ នៅទីក្រុងឡាសវេហ្គាស រដ្ឋណេវ៉ាដា ដោយសារការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះការរីករាលដាលនៃវីរុស COVID-19 ។

កន្លងមក ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជើញមេដឹកនាំកំពូលនៃបណ្តាប្រទេសអាស៊ានទាំង១០មកជួបលោកនៅទីក្រុងឡាសវេហ្គាស បន្ទាប់ពីលោកបានខកខានមិនបានទៅចូលរួមកិច្ចប្រជុំកំពូលមួយជាមួយអាស៊ាន កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងរដ្ឋធានីបាងកក ប្រទេសថៃ ។

សូមបញ្ជាក់ថា ឧបការីរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិករបស់អាមេរិក លោក David Stilwell និង ឧបការីរងរបស់ប្រធានាធិបតីអាមេរិក លោក Matthew Pottinger បានជំរាបជូនឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតអាស៊ាន តាមរយៈកិច្ចប្រជុំតាមទូរស័ព្ទ (Conference Call) នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ បានសម្រេចលើកពេលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីផ្តោតការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺរលាកសួតដ៏កាចសាហាវ Covid-19 ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner