ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ នាំគ្នាទៅចាក់វ៉ាក់សាំងបង្កាការពារមេរោគកូវិ-១៩ តាមការអំពាវនាវរបស់អភិបាលខេត្ត

អត្ថបទដោយ៖
ធី ដា

ខេត្តកំពង់ធំ ៖ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពង់ធំ មានការជាក់ជឿក់ និង ទុកចិត្តលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់វ៉ាក់សាំងដល់រដ្ឋបាលខេត្ត ដើម្បីចាក់ជូនប្រជាពលរដ្ឋនៅក្រុងស្រុកចំនួន ៤ រួមមាន ក្រុងស្ទឹងសែនស្រុកសន្ទុក ស្រុកបារាយណ៍ និងស្រុកតាំងគោក ក្នុងខេត្តកំពង់ធំ រីឯស្រុកទាំង ៥ផ្សេងទៀត នឹងចាប់ផ្តើមនៅចុងខែកក្កដា និងដើមខែសីហានេះ ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះតទៅ។

អាជ្ញាធរខេត្តកំពង់ធំ ដឹកនាំដោយ ឯកឧត្តមអភិបាលខេត្ត សុខ លូ បានអញ្ជើញចុះត្រួតពិនិត្យ ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការផ្ដល់វ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តកំពង់ធំ ។

ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្តថា បងប្អូនប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងនេះ សូមរក្សាគម្លាតសុវត្ថិភាព ម្យ៉ាងវិញទៀត បន្ទាប់ពីការចាក់វ៉ាក់សាំងរួចហើយ សូមបងប្អូនកុំធ្វេសប្រហែសឲ្យសោះ ត្រូវតែគោរពនូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលជាវិធានការមួយដ៏មានប្រសិទ្ធភាពបំផុតនៅក្នុងសម័យកាលកូវីដ១៩ ពីព្រោះជំងឺនេះ ឆ្លងលឿនណាស់ ដែលអាចបណ្ដាលឱ្យបាត់បង់អាយុជីវិត ជាពិសេសឆ្លងមកលើមនុស្សចាស់ និងអ្នកដែលមានរោគប្រចាំកាយ ។

ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ពលរដ្ឋនៅក្នុងខេត្តកំពង់ធំដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នឹងទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នានៅក្នុងកំឡុងខែកក្កដានិងខែសីហា តាងនាម ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំទាំងមូល សូមគោរពថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ យកមកចាក់ជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្តកំពង់ធំ ដែលជាក្តីសង្ឃឹមដល់យើងទាំងអស់គ្នា ៕ ដោយ ប៊ុន រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner