ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ត និងជួញដូរគ្រឿងញៀន ត្រូវនគរបាលខណ្ឌសែនសុខចាប់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ត និងជួញដូរសារធាតុញៀន នៅចំណុចលេខ១១A ផ្លូវ៥A ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យខាងលើមានឈ្មោះ វ៉ាត់ ចិត្រា  ភេទប្រុស  អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកយកសារព័ត៌មានSLP ស្នាក់នៅផ្ទះសង់ថ្មី ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចយករថយន្តរបស់ជនរងគ្រោះ ឈ្មោះ លឹ ភិចហួរ  ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះសង់ថ្មី ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ក្នុងនោះសម្ភារៈបាត់បង់៖ រថយន្ត០១គ្រឿងម៉ាកព្រូស ពណ៌ស ផលិតឆ្នាំ២០០៥ ពាក់ស្លាកលេខភ្នំពេញ2AH-2182 (របស់ជនរងគ្រោះ) ។ សម្ភារៈបន្សល់ទុក៖ រថយន្ត០១គ្រឿងម៉ាកលិចស៊ីសGS300 ពណ៌ខ្មៅ ផលិតឆ្នាំ២០០៥ គ្មានស្លាកលេខ (របស់ជនសង្ស័យ) , ថ្នាំពណ៌ខៀវ៧គ្រាប់ , កូនជញ្ជីង០១គ្រឿង , វិក័យប័ត្រវេលុយ១០សន្លឹក , ទូរសព្ទ័ដៃ០១គ្រឿង និងសម្ភារៈមួយចំនួនតូច ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner