ខ្សែប្រយុទ្ធ សំខាន់ម្នាក់ របស់ ក្លិបបិសាចក្រហម Manchester United នឹងត្រូវវះកាត់លើស្មា

ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United គឺកីឡាករ Marcus Rashford ប្រហែល​ជាមិន​អាចចូល​លេងរហូតដល់ចុងខែតុលានេះ បន្ទាប់ពីសម្រេចចិត្តវះកាត់លើស្មា។

Rashford វ័យ ២៣ ឆ្នាំ​បានធ្វើការស្កេនកាលពីថ្ងៃអង្គារ បន្ទាប់ពីរងរបួស តាំងពីពាក់កណ្តាលរដូវកាល ២០២០-២០២១ ។បើតាមការបញ្ជាក់ពីគ្រូពេទ្យ បានអោយដឹងថា ការខូចខាតគឺធ្ងន់ធ្ងរណាស់ដូច្នេះការសំរាក នឹងមិនអាច​ជួស​ជុលវាបានទេ ហើយ United សង្ឃឹមថាខ្សែប្រយុទ្ធអង់គ្លេស នឹងធ្វើការវះកាត់ភ្លាមៗ។ ទោះជាយ៉ាង​ណា​ក៏ដោយគ្រូពេទ្យវះកាត់ មិនទាន់មានទេរហូតដល់ចុងខែកក្កដា។

គេបានរំពឹងទុកថា Rashford នឹងត្រូវអវត្តមានរយៈពេល ១២ សប្តាហ៍ដែលវា​នឹងក្លាយ​ជារឿង​ដ៏អាក្រក់​ចំពោះ​លោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ក្រុម Man United សម្រាប់ការ​ចាប់ផ្តើម​យុទ្ធនា​ការ​ថ្មី​នេះ។

ដំណឹងនេះត្រូវបានលេចចេញ នៅថ្ងៃដែលមិត្តរួមក្រុមរបស់ Rashford កីឡាករ Jadon Sancho បានធ្វើតេសសុខភាពរួចរាល ខណៈដែលការផ្លាស់ប្តូរ ៧៣ លានផោនទៅកាន់ United ពី Borussia Dortmund កាន់តែខិតជិតមកដល់ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner