ឯកឧត្តម ស សុខា និងលោកជំទាវ ចាត់ឲ្យក្រុមការងារនាំយកថវិកាចូលរួមបុណ្យសពក្មេងលង់ទឹកស្លាប់ នៅក្នុងភូមិមេលប់ ស្រុកពារាំង

អត្ថបទដោយ៖
Kien Sereyvuth

ព្រៃវែង៖ ក្នុងក្តីអាណិតអាសូរ ចូលរួមរំលែកការលំបាក នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ លោក កែប តាំងគាងហេង អនុប្រធានក្រុមការងារចុះជួយ ស ស យ កស្រុកពារាំង តំណាងឯកឧត្តម រាជ រ៉ា ប្រធានក្រុមការងារ បាននាំយកថវិការបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត មានខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ចំនួន ៤០០,០០០រៀល ចូលបុណ្យសពក្មេងលង់ទឹកស្លាប់ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិមេលប់ ដែលជួបការលំបាកខ្លាំង ។

លោក កែប តាំងគាងហេង បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយនឹងក្រុមគ្រួសារសពនៅពេលនេះ ។ក្រុមគ្រួសារសព សូមជូនបុណ្យកុសល ដល់ឯកឧត្តម និងក្រុមកាងារទាំងអស់ ជួបតែសេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ច ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner