ទីបំផុត!! នគរបាលខណ្ឌមានជ័យ រកឃើញរថយន្តទំនើបពាក់ស្លាកលេខភ្នំពេញ 2AZ-9888 ដែលបុកស្ត្រីម្នាក់បាក់ជេីង យកមករក្សាទុករង់ចាំដោះស្រាយ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ មានបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ែកសឺដេស  (Mercedes) ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AZ-9888 បានបត់ត្រលប់ក្រោយ មិនប្រយ័ត្ន បានកៀរម៉ូតូស្គុបពី (Scoopy) ពណ៍ស ពាក់ស្លាកលេខភ្នំពេញ ១HU-២៣០៩ បេីកដោយនារីម្នាក់ បណ្ដាលដួល ហេីយរថយន្តបានកិនពីលេីជេីងឆ្វេង បណ្ដាលឲ្យបាក់ជេីង ហេីយម្ចាស់រថយន្តភ័យ ក៏បេីកគេចពីកន្លែងកេីតហេតុបាត់ ទៅ  កាលវេលាម៉ោង០៨និង៤០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមផ្លូវ៦០  កែងផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ស្ត្រីរងគ្រោះមានឈ្មោះ សួន ជីវ៉ា អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានរបួសបាក់ជេីងឆ្វេង ត្រូវរថយន្តសង្រ្គោះមណ្ឌលសុខភាព ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងដោយផ្ទាល់ដើម្បីធ្វើការស្រាវជ្រាវរហូតរកឃើញរថយន្តបង្កខាងលើ និងបាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះនៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ថ្មីៗនេះ ៕ធ.ដ

ដោយ ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner