ប្រជាពលរដ្ឋ១៣៩ គ្រួសារដែលកំពុងជួបការខ្វះខាតស្រុកជើងព្រៃ បានទទួលអំណោយ ពីសាខាកាកបាទក្រហម ខេត្តកំពង់ចាម

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ចាម ៖ ប្រធានសាខាកាកបាទ ក្រហមខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៨ខែកុម្ភៈឆ្នាំ ២០២០បាននាំអំណោយ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យកទៅចែកជូន ស្ថិតនៅភូមិស្ដើងជ័យ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ស្ថិតក្នុងឱកាសនោះ ប្រធានសាខាកាកបាទក្រហមខេត្ត និងជាអភិបាល ខេត្តកំពង់ចាម លោក អ៊ិន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាក បាទក្រហមកម្ពុជា សួរសុខទុក្ខដល់បង ប្អូនប្រជាពលរដ្ឋផងដែរ។

ទន្ទឹមនឹងនោះ លោកអ៊ុន ចាន់ដា បានមានប្រសាសន៍ លើកទឹកចិត្តឲ្យប្រជា ពលរដ្ឋ ប្រសិនបើជួបប្រទះនូវបញ្ហាលំបាកផ្សេងៗ សូមប្រញាប់មកផ្ដល់ព័ត៌មានឲ្យអាជ្ញា ធរមូលដ្ឋាន ពិសេសគឺប្រធានភូមិ និងមេឃុំ ដើម្បីឲ្យអាជ្ញាធរយើង បានរាយ ការណ៍ មកថ្នាក់ដឹកនាំខេត្ត ដើម្បីរកមធ្យោបាយធ្វើការដោះស្រាយឆ្លើយតប ទៅនឹងសេចក្តីត្រូវការរបស់បងប្អូនប្រជា ពលរដ្ឋយើង បានទាន់ពេលវេលា ។

ជាមួយគ្នានោះដែរលោកអភិបាលខេត្ត បានថ្លែងប្រាប់ឲ្យប្រជាពលរដ្ឋ មកទទួលសេវា នៅអង្គភាពច្រកចេញចូលតែមួយ ហៅថារដ្ឋបាលឯកភាពរបស់ស្រុក ដែលក្នុងនោះមានសេវារដ្ឋបាល និងសេវាសាធារណៈមួយចំនួនទៀត ចាំបម្រើទៅ តាមសេចក្តីត្រូវការ លើឯកសារផ្សេងៗជូនប្រជាពលរដ្ឋ និងមានទីតាំងនៅក្បែរលំនៅដ្ឋានរបស់បងប្អូនផងដែរ ។ សូមបញ្ជាក់ថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្នុងឱកាសនោះរួមមាន អង្គ.គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner