កុបកម្មនៅអាហ្រ្វិកខាងត្បូងបង្ករអោយមានអ្នកស្លាប់
អត្ថបទដោយ៖
ឆាយ រត្ថា
ចំនួនអ្នកស្លាប់នៅអាហ្វ្រិកខាងត្បូងបានកើនឡើងដល់ ៧២ នាក់ បន្ទាប់ពីអំពើហឹង្សាបានរាលដាលពាសពេញប្រទេសបន្ទាប់ពីការជាប់ពន្ធនាគាររបស់អតីតប្រធានាធិបតីលោក Jacob Zuma ។
បច្ចុប្បន្នយោធាត្រូវបានដាក់ពង្រាយដើម្បីជួយប៉ូលីសបន្ទាប់ពីភាពចលាចលបានចាប់ផ្តើមកាលពីសប្តាហ៍មុន។ ប៉ូលីសអាហ្វ្រិកខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានកំណត់អត្តសញ្ញាណមនុស្ស ១២ នាក់ដែលសង្ស័យថាបានបង្កចលាចល ហើយមនុស្សសរុប ១២៣៤ នាក់ត្រូវបានចាប់ខ្លួន។
ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានហៅ សកម្មភាពនេះថាជាអំពើហឹង្សាអាក្រក់បំផុតនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងចាប់តាំងពីទសវត្សឆ្នាំ ១៩៩០។
ប្រភព៖ BBC