ប្រធានអង្គការសុខភាពពិភពលោក WHO និយាយថា ការរាលដាលនៃវីរុស COVID នៅក្រៅប្រទេសចិន ជាកង្វល់ធំបំផុតរបស់ពិភពលោក

ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស បានព្រមាននៅថ្ងៃទី២៧ ខែកុម្ភៈនេះថាការរាលដាលនៃមេរោគឆ្លង COVID-19 នៅខាងក្រៅប្រទេសចិន នៅពេលនេះជាកង្វល់ធំបំផុតរបស់ពិភពលោក ។

ថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់លោក ក្នុងទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស ថា សហគមន៍សកលស្ថិតនៅចំណុចនៃការធ្វើសេចក្តីសម្រេចធំមួយ ក៏ប៉ុន្តែប្រសិនបើលោកអ្នកចាត់វិធានការខ្លាំងក្លានៅពេលនេះ លោកអ្នកអាចទប់ទល់នឹងជំងឺរលាកសួតដ៏កាចសាហាវមួយនេះបាន ។

ប្រធានអង្គការសុខភាពពិភពលោករូបនេះបន្ថែមទៀតថា លោកអ្នកអាចបញ្ចៀសកុំឱ្យមនុស្សមានជំងឺនេះបាន លោកអ្នកអាចជួយជីវិតមនុស្ស… ។ ការកត់សម្គាល់បែបនេះរបស់លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស ត្រូវបានធ្វើឡើងស្របពេលដែលអាជ្ញាធរសុខាភិបាលទីក្រុងហុងកុង បានរកឃើញសត្វសុនខមួយក្បាលដែលត្រូវបានគេយកមកធ្វើតេស្តនោះ ពិតជាមានផ្ទុកមេរោគ COVID-19 ប្រាកដមែន ប៉ុន្តែក្រុមជំនាញវេជ្ជសាស្ត្រនៅមិនទាន់អាចបញ្ជាក់ឲ្យច្បាស់លាស់ថា តើសត្វចិញ្ចឹមមួយក្បាលនេះបានឆ្លងជំងឺពីមនុស្សមែន ឬមួយក៏យ៉ាងណានោះទេ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner