បន្ទាប់ពីការស្វែងរកអស់រយៈពេល ២៤ ឆ្នាំ ឪពុកបានជួបជុំជាមួយកូនប្រុសវិញ

បុរសជនជាតិចិនម្នាក់បានជួបជាមួយកូនប្រុសដែលត្រូវបានគេចាប់ពង្រត់ បន្ទាប់ពីការស្វែងរកអស់រយៈពេលជាង​ ២៤ ឆ្នាំ។

កូនប្រុសរបស់លោក Guo Gangtang មានអាយុទើបតែ ២ ឆ្នាំ ៥ ខែប៉ុណ្ណោះនៅពេលដែលក្មេងប្រុស​នេះ​ត្រូវគេចាប់ពង្រត់ពីមុខផ្ទះខ្លួន​នៅខេត្ត Shandong ភាគខាងកើត។

កាលពីថ្ងៃទី ១៣​កក្កដាក្រសួងសន្តិសុខសាធារណៈចិនបាននិយាយថា ក្រុមអ្នកជួញដូរបានចាប់ក្មេងប្រុសនោះហើយបានលក់ក្មេងនោះទៅឱ្យក្រុមគ្រួសារនៅកណ្តាលប្រទេសចិន។

ការចាប់ជំរិត និងការជួញដូរកុមារបានរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិនក្នុងទសវត្សឆ្នាំ ១៩៨០ នៅពេលដែលច្បាប់របស់ចិនដែលតម្រូវអោយក្នុងមួយគ្រួសារមានកូនតែមួយបានអនុវត្តយ៉ាងតឹងរ៉ឹង។

បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំប៉ូលីសបានប្រាប់ លោក Guo កាលពីថ្ងៃទី ១១ កក្កដាថា តាមលទ្ធផលតេស្តឈាមបានបញ្ជាក់ថា គ្រូបង្រៀនម្នាក់មានអាយុ ២៦ ឆ្នាំរស់នៅក្នុងខេត្ត Henan ភាគកណ្តាលគឺជាកូនប្រុសរបស់លោកដែលបានបាត់កាលពី ២៤ ឆ្នាំមុន។

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner