សម្តេចក្រឡាហោម ស ខេង បានផ្តល់ស្រះទឹកថ្មីបន្ថែមទៀតជួយសម្រាលពីបញ្ហាប្រឈមកង្វះទឹកហូប ប្រើប្រាស់ប្រចាំថ្ងៃ ដល់ប្រជាជនក្នុងឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់ស្រះទឹកថ្មីបន្ថែម១កន្លែងទៀត ដើម្បីជួយសម្រួលពីការលំបាករបស់មនុស្ស-សត្វ និងស្រោចស្រពដំណាំឆ្លងកាត់ផ្សេងៗ ក្នុងការជួយសម្រាលជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំ ព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលកន្លងមក តែងតែប្រឈមពីកង្វះទឹកហូប ប្រើប្រាស់ និងសត្វផឹក ក្នុងរដូវប្រាំងកន្លងមក ។

ការផ្តល់នូវស្រះទឹកថ្មីបន្ថែមទៀតនេះគឺនៅក្នុងឱកាសដែលឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានដឹកនាំប្រតិភូដែលជាថ្នាក់ដឹកនាំសំខាន់ៗតាមបណ្តាមន្ទឺរវិស័យនិងជំនាញពាក់ព័ន្ធមួយរួម និងមន្ត្រីជំនាញរបស់សាលាខេត្ត ក្នុងការចុះពិនិត្យមើលពីស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកគាស់ក្រឡ ជាពិសេសបណ្តាឃុំដែលកំពុងតែប្រឈមពីកង្វះទឹកហូបចុកទាំងមនុស្ស និងសត្វ  នៅរដូវប្រាំងខាងមុខនេះ។

លោក ម៉ៅ សុចាន់ អភិបាលស្រុកគាស់ក្រឡបានគូសបញ្ជាក់ថា៖ ស្រះទឹក ដែលសម្តេចក្រឡាហោម ស ខេង ផ្តល់ជូនរដ្ឋបាលស្រុកតាមរយៈ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ងួន រតនៈ នេះគឺស្ថិតនៅក្នុងភូមិបឹងព្រះ ឃុំព្រះផុស និងមានទីតាំងនៅជិតវត្តព្រះផុស។ ហើយស្រះថ្មីដែលនេះគឺមានទំហំសរុប ២១.៥៦០ម៉ែត្រត្រីគុណ។

លោក ម៉ៅ សុចាន់ អភិបាលស្រុក បានឲ្យដឹងទៀតថា កន្លងមកនេះ រដ្ឋបាលស្រុក ធ្លាប់បានទទួលស្រះទឹកពីសម្តេចក្រឡាហោមកាលពីអំឡុងឆ្នាំ២០០១ រួចម្តងមកហើយ ខណៈដែលស្រុកជួបនូវបញ្ហាប្រឈមកង្វះទឹកហូបចុកដល់មនុស្ស-សត្វ និងការប្រើប្រាស់ស្រោចស្រពដំណាំផ្សេងៗហើយ ស្រះដែលផ្តល់មុននោះគឺមានទំហ ១៣.០៥៦ម៉ែត្រត្រីគុណ ស្ថិតនៅក្បែរទីតាំង គ្រោងនិងជីកស្រះថ្មី បន្ថែមថ្មីមួយទៀត ដែលនៅក្បែរគ្នានេះ។

លោកអភិបាលស្រុកគាស់ក្រឡ ក៏បានគូសបញ្ជាក់ឲ្យដឹងដែរថា៖ នៅពេកដែលស្រះទឹកថ្មីនេះរួចរាល់ និងរួមចំណែកដោះស្រាយបញ្ហាប្រឈមកង្វះទឹកបើ្រប្រាស់សម្រាប់មនុស្ស សត្វហូបចុក និងការស្រោចស្រពដំណាំរួមផ្សំផ្សេងៗរបស់ប្រជាជនរស់នៅក្នុងឃុំព្រះផុសចំនួនប្រមាណជិត១ពាន់គ្រួសារនិងផ្នែកខ្លះប្រជាពលរដ្ឋរស់ក្នុងទីប្រជុំជនស្រុក ក្នុងឃុំគាស់ក្រឡ បានមួយផ្នែកផងដែរ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា៖ស្រះទឺកថ្មី ដែលសម្តេចក្រឡាហោមបានផ្តល់នេះ គឺក្នុងថ្ងៃនេះមន្ទីរជំនាញពាក់ព័ន្ធ រួមទាំងអ្នកបច្ចេកទេសអនុវត្តគម្រោង ជីកស្រះទឹកថ្មីបន្ថែមមួយទៀតនៅទីនេះដោយបានតភ្ជាប់ពង្រីកស្រះឲ្យមានវិសាលភាពធំ ដោយក្នុងនោះ ទំហំស្រះទឹកពីមុន សរុប១៣.០៥៦ម៉ែត្រត្រីគុណ ហើយស្រះថ្មីជីកក្រោយនេះមានទំហំធំជាងមុន សរុប ២១.៦០០ម៉ែត្រត្រីគុណសរុបស្រះទឹកទាំង២នេះ មានទំហំផ្ទៃទឹករហូតដល់ទៅ ៣៤.៦១៦ម៉ែត្រត្រីគុណ ដែលអាចប្រែក្លាយស្រះនៅទីនេះទៅជាបឹងធម្មជាតិកែច្នៃ “សម្តេចក្រឡាហោម ស ខេង” នៅថ្ងៃខាងមុខឆាប់ៗ។

ក្នុងនោះដែរឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជ្ញាធរស្រុក និង អាជ្ញាធរមូលដ្ឋានទីនេះ ត្រូវចេះថែរក្សាស្រះ និងទឹកស្រះឲ្យបានល្អ ដោយចៀសវាងនិងមិនត្រូវឲ្យសត្វពាហនៈចុះទៅផឹកទឹកក្នុងស្រះផ្ទាក់នោះទេ? ត្រូវណែចេះនាំឲ្យម្ចាស់រកមធ្យោបាយដងទឹកយកមកឲ្យសត្វផឹកឬងូតលាងសត្វនៅឲ្យឆ្ងាយពីស្រះ ដើម្បីចៀសវាងក្នុងការបង្កធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ ក្នុងការប្រើប្រាស់ ការថែរក្សានូវអនាម័យនិងចៀសវាងពីភាពកខ្វក់ដែល បង្កផលប៉ះពាល់ដល់បរិស្ថានក្នុងស្រះនិងមនុស្ស នៅពេលដែលប្រើប្រាស់ទឹកស្រះ ក្រោយពីការជីករួចរាល់ និងមានទឹកប្រើប្រាស់ហើយនោះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner