ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើមហាវិថីព្រឹទ្ធាចារ្យសាយ ភូថង បណ្តាលឲ្យមនុស្ស១៤នាក់បានរងរបួស
ខេត្តកោះកុង៖ សមត្តិកិច្ចមូលដ្ឋានបានអោយដឹងថា នៅព្រឹកថ្ងៃទី ២៨/០២/២០២០ វេលាម៉ោង ០៨និង១៥នាទីព្រឹក មាន ករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង កើតឡើង លើវិថីព្រឹទ្ធាចារ្យ សាយ ភូថង នៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរខេត្តកោះកុង បង្ករ ឡេីង ដោយរថយន្ត ម៉ាក KIA ពណ៌ ខៀវ ពាក់ស្លាកលេខ ២O ៨០៧៤ ភ្នំពេញ ដឹករោងការ និងសំភារៈធ្វើម្ហូបការ ពីរស្រុកស្រែអំបិល ទៅស្រុកគីរីសាគរ ក្រឡាប់លើថ្នល់ដោយខ្លួនឯង បណ្តាលអោយរងរបួសមនុស្សចំនួន ១៤នាក ស្រី ៤នាក់ របួសធ្ងន់ ០២នាក់ ស្រី ០១នាក់ ។

មូលហេតុ ៖ បើកបរក្នុង ស្ថានភាព ល្បឿនលឿន ត្រង់ ចំណុច ផ្លូវកោង ហើយជនរងគ្រោះរួមាន៖
១- អ្នកបើកបរឈ្មោះ ប៊ូ យូសៀន ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំង ឃុំ ស្រែអំបិលស្រុកស្រែអំបិល ខេត្តកោះកុង។
២- ឈ្មោះ ថា ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកស្រែអំបិល ។
៣- ឈ្មោះ ឆក ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំនៅ រាជធានីភ្នំពេញ ។
៤- ឈ្មោះ ពៅ ភេទប្រុស អាយុ ៣៣ឆ្នាំ ទីលំនៅ រាជធានីភ្នំពេញ ។
៥- ឈ្មោះ ចក់ ភេទប្រុស អាយុ ៣៦ឆ្នាំ ទីលំនៅ រាជធានីភ្នំពេញ ។
៦- ឈ្មោះ ផៃ ភេទប្រុស អាយុ ៣៦ឆ្នាំ ទីលំនៅ រាជធានីភ្នំពេញ ។
៧- ឈ្មោះ ព្រែក ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំនៅ រាជធានីភ្នំពេញ ។
៨- ឈ្មោះ ផែន ភេទប្រុស អាយុ ១៨ឆ្នាំ ទីលំនៅ រាជធានីភ្នំពេញ ។
៩- ឈ្មោះ ណាត ភេទប្រុស អាយុ ៥០ឆ្នាំ ទីលំនៅរាជធានីភ្នំពេញ ។
១០- ឈ្មោះ វី ភេទប្រុស អាយុ ៣៥ឆ្នាំ ទីលំនៅរាជធានីភ្នំពេញ ។

ជនរងគ្រោះ ស្រី ៤នាក់ទៀតមិនស្គាល់ឈ្មោះ បញ្ជូនទៅមន្ទីរពេទ្យ មុនកម្លាំងជំនាញទៅដល់ ។ ជនរងគ្រោះខាងលើ ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពអណ្តូងទឹក តាមរយៈរថយន្តសង្គោះ អណ្តូងទឹក និងរថយន្តសង្គោះថ្មស ឬឯរថយន្ត បង្កហេតុរងការខូចខាតធ្ងន់ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាន រងចាំការដោះស្រាយគ្នានៅពេលក្រោយ៕



