គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី មានអ្នកឆ្លងកូវីដ១៩ (Video Inside)

អ្នកដែលធ្លាប់បានទៅឬមានទំនាក់ទំនងជាមួយបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ីមានទីតាំងស្ថិតនៅផ្លូវ២៧១ សង្កាត់ បឹងទំពន់, ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា អ្នកជំងឺ កូវីដ១៩ ជាច្រើនអ្នក គឺជា បុគ្គលិកធ្វើការនៅ ការិយាល័យប្រតិបត្តិការ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិល ស៊ី នោះ។

អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ រវាងពីថ្ងៃទី៦ខែកក្កដាដល់ថ្ងៃទី១២ កក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាម ដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner