(ព័ត៌មានបឋម) អគ្គិភ័យឆាបឆេះឃ្លាំងស្តុកអំបោះមួយកន្លែង នៅខណ្ឌដង្កោ ផ្អើលដល់អាជ្ញាធរចុះអន្តរាគមន៍

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះឃ្លាំងស្តុកអំបោះរបស់ក្រុមហ៊ុន XINLONGTAL (Cambodia) INDUSTRIAL CO,LTD (ផលិត អំបោះ) កាលពីវេលាម៉ោង១២:០៥នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ យ៉ាងសន្ធោសន្ធៅ ។

យោងតាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា ដោយករណីគ្រោះអគ្គិភ័យនេះកើតឡើងគេឮសូរសម្លេងផ្ទុះយ៉ាងខ្លាំងរួចក៏បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ រហូតរាលដាលដល់នៅក្នុងឃ្លាំងតែម្ដង ។

សមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះ ម្ចាស់ ឃ្លាំង អ៊ឹង  ប៊ុនប៉េង  អាយុ  ៥៥ឆ្នាំ  មុខរបរម្ចាស់ឃាំង សញ្ជាតិ ខ្មែរ អាស័យដ្ឋានផ្ទះលេខ ដែលបានជួល អោយទៅជន ជាតិចិន ដែល មានឈ្មោះ LIN XIAN MIAN សញ្ជាតិ ចិន កាន់លិខតឆ្លងដែនលេខ P CHN EE ៦៧១៦៣៣០។

សមត្ថកិច្ចបានបន្ដថា មូលហេតុ នៃផ្ដើមអគ្គិភ័យនេះឡើង គឺបណ្ដាលមកពីផ្ទុះសេខ្សែភ្លេីង រួចឆាប់ឆេះមកលេីសំឡី សម្រាប់ផលិតអំបោះបណ្តាលឲ្យឆាបឆេះរាលដាលតែម្ដង ។ សមត្ថកិច្ចបានបញ្ជាក់ថា ទំហំ នៃការខូច ខាតឃ្លាំង ១៦គុណ៦០ ឆ្អឹងដែកប្រក់ស័ង្កសីទាំងស្រុង រថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿងកំពុងជួយអន្ដរាគមន៍ពន្លត់អគ្គិភ័យនេះ ៕ដោយ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner