គ្រោះថ្នាក់ចរាចណ៍ពីរករណីក្នុងថ្ងៃតែមួយ និងនៅកន្លងតែមួយនៅក្រុងតាខ្មៅ បណ្តាលឱ្យមនុស្ស២នាក់បានស្លាប់នៅហ្នឹងកន្លែង និងរបួសធ្ងន់ ស្រាល៣នាក់
កណ្ដាល៖ បុកគ្នា២លើកនៅចំណុចដដែលៗ ក្នុងថ្ងៃតែមួយ ។ ដោយករណីទី១. បុរសជាប្តី និងកូនស្រីបានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ចំណែកភរិយារបួសធ្ងន់ហើយអ្នកជិះម៉ូតូ២នាក់ទៀត របួសស្រាលបន្ទាប់ពីរថយន្តដឹកទឹកក្រឡាប់កិនពីលើ ។ លោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឱ្យដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៦និង៤០នាទីព្រឹក ថ្ងៃទី២៦ កុម្ភៈឆ្នាំ២០២០ នៅចំណុចស្តុបគល់ស្ពានព្រែកហូរខាងជើង លើផ្លូវជាតិលេខ២ កែងផ្លូវលេខ១១៥ ក្នុងភូមិតាក្តុលត្បូង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយបានបណ្តាលឱ្យមនុស្ស២នាក់បានស្លាប់នៅហ្នឹងកន្លែង និងរបួសធ្ងន់ ស្រាល៣នាក់។

លោកអធិការបានបន្តថា៖ ហេតុការណ៍នេះ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកNISSAN DIESEL
ពណ៌ស គ្មានផ្លាកលេខ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (រត់គេច បាត់ពីកន្លែងកើតហេតុ)។ បើកបររថយន្តក្នុងទិសដៅពីលិចមកកើត រួចបត់ស្តាំទៅទិសខាងត្បូង ហើយបានខូចហ្វ្រាំង(ដាច់ហ្វ្រាំង) ក៏ក្រឡាប់ សង្កត់ពីលើម៉ូតូកង់បង់បី(Pass Apo)ពណ៌ស ពាក់ផ្លាកលេខ កណ្តាល1AF-84.93កំពុងឈប់ភ្លើង ស្តុប ក្នុងទិសដៅពីត្បូងទៅជើងអ្នកបើកបរ ឈ្មោះ ជា សុផាត ភេទប្រុស អាយុ ៣៨ឆ្នាំ (ស្លាប់ ) ដែលរួមដំណើរដោយកូន និងប្រពន្ធ ។ ដែលប្រពន្ធ ឈ្នោះ ស៊ី នាង ភេទស្រី អាយុ ៣៨ឆ្នាំ មានផ្ទៃពោះ ផងនោះ (រងរបួសធ្ងន់) រួមជាមួយកូនស្រី វ័យ៣ឆ្នាំ ឈ្មោះ ហៃ យូ ប៉ិន ភេទស្រី អាយុ ៣ឆ្នាំ (ស្លាប់) និងកូនប្រុស ឈ្មោះ ហៃ អាយុ ៧ឆ្នាំ ( រងរបួសស្រាល ) ដែលអ្នកទាំង៤នាក់ មានទីលំនៅ នៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បន្ទាប់មករថយន្តក៏បានសង្កត់ពីលើម៉ូតូចំនួន០៣គ្រឿងទៀត ដែលកំពុងឈប់ស្តុប ក្នុងទិសដៅពីត្បូងទៅជើង រួមមាន ៖
ទី១/ម៉ូតូម៉ាកHONDA DREAM 125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភភ្នំពេញ1FU-92.60 អ្នកបើកបរ ឈ្មោះ វ៉ាន់ សួន ភេទស្រី អាយុ ៣៣ឆ្នាំ (រងរបួសស្រាល)នៅភូមិទួលរកា សង្កាត់ចាក់អ្រែងក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ និង ទី២/ម៉ូតូម៉ាកស្ទីកូបពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ.1HV.71.26និងទី ៣ម៉ូតូម៉ាកវេវ ពណ៌ខ្មៅនៅមិនស្គាល់ស្លាកលេខព្រោះនៅក្រោមឡាន អ្នកបើកបរក៏មិនទាន់ស្គាល់អត្តសញ្ញាណ ប៉ុន្តែមិនរបួសនោះទេ ហើយក៏បានជ្រុលទៅបុកសំយ៉ាប់ផ្ទះបាក់អស់ប្រមាណ១៥ម៉ែត្ត ទៀតផង។

ក្រោយកើយហេតុអ្នក រងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេ្យ ដោយឡែកមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុក បណ្ដោះ អាសន្ន នៅអធិការដ្ឋាន នគរបាលក្រុងតាខ្មៅដើម្បី ចាត់ការ តាមនីតិវិធី រីឯសពបានប្រគល់ជូនក្រុមគ្រួសារដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី។ ករណីទី២ នៅវេលាម៉ោង១០ និង៤០នាទីនៅចំណុចដដែលថ្ងៃដែល រវាងរថយន្តបែនដឹកដីបូកជាមួយ រថយន្តទួរីស ហើយបន្តទៅបុកម៉ូតូ១គ្រឿងទៀត ហើយព្យាយាមបើករត់តែត្រូវសមត្ថកិច្ចចរាចរណ៍ដេញចាប់តៃកុងបាន ប៉ុន្តែប៉ូលិស នៅមិនទាន់បង្ហាញអត្តសញ្ញាណនៅឡើយទេ ៕

